681 ezgif.com resize
Swift cc time

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមគ្រោងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាដើមខែកុម្ភៈ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលទើបតែជាប់ឆ្នោតជា គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។នេះបើយោងតាមលទ្ធផលនៃជំនួបប្រមុខការទូតកម្ពុជា និងវៀតណាមនៅប្រទេសហ្វីលីពីន។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ឋប្រាំចំណុចនៅហ្វីលីពីន ប្រមុខការទូតកម្ពុជា លោកប្រាក់ សុខុន បានជួបជាមួយលោក ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសវៀតណាម ដោយផ្តោតសំខាន់លើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និង វៀតណាម លើមូលដ្ឋាន«ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ក្នុងកិច្ចប្រជុំនោះ ប្រមុខការទូតកម្ពុជា និង វៀតណាម បានជជែកពីកិច្ចសហប្រតិបត្តិការ វប្បធម៌ សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយជាពិសេស បានជជែកគ្នាអំពីការការត្រៀមរៀបចំទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម  អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលគ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។

គួរបញ្ជាក់ថា លោក តូ ឡឹម ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្ត្តវៀតណាមនីតិកាលទី ១៤ ជ្រើសតាំងជា ឯកច្ឆន្ទ ជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ភ្លាមៗ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបានផ្ញើលិខិតអបអរលោក តូ ឡឹម ដោយក្នុងលិខិតនោះសម្តេចសង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជា វៀតណាម នឹងកាន់​តែស៊ីជម្រៅបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង