បន្ទាយមានជ័យ៖ កម្លាំង CMAC នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានប្រតិបត្តិការបោសសម្អាត់គ្រាប់បែកចង្កោមប្រភេទM46 ចំនួន១០គ្រាប់ ស្រូបឆក់និងបន្សាបបាន ចំនួន៩គ្រាប់ ខណៈគ្រាប់បែកចង្កោម ចំនួន១គ្រាប់បានផ្ទុះ នៅពេលប្រតិបត្តិការស្រូបឆក់។ ករណីផ្ទុះនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ការប្រេីប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោម ជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពាន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានគ្រាប់បែកចង្កោមប្រភេទM46 ចំនួន១០គ្រាប់ ស្រូបឆក់និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោម ចំនួន១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់។ ករណីផ្ទុះនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡេីយ។
អគ្គនាយកសុីម៉ាក់ ក៏បានរំលឹកដល់ពលរដ្ឋភៀសសឹកទាំងអស់ដែលបានវិលត្រឡប់ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការ។ ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងCMAC ដែលនៅក្បែរបំផុត ដេីម្បីចាត់វិធានការដោះស្រាយជាបន្ទាន់៕