ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២៨ ខែមករានេះ ដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea - Mekong Quay) នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ។
គួររម្លឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ សម្ដេច ហ៊ុន ម៉ាណែត បានចាប់អារម្មណ៍លើការសាងសង់ស្ពានតភ្ជាប់ ពីត្រើយខាងកើតទៅរាជធានីភ្នំពេញ និងកោះនរា។ សម្តេច បានជំរុញឱ្យវិស័យឯកជនសិក្សា តភ្ជាប់រវាងកោះនេះ នៅទីនេះជាមួយកោះនរា សិក្សាពីរជម្រើសទាំងអាខាងលើ ស្ពានខាងលើ និង អាក្រោមទឹក៕