681 ezgif.com resize
Swift cc time

ចិនបង្កើតសាលាស្រាវជ្រាវលំហអាកាសថ្មីជាលើកដំបូង បង្ហាញមហិច្ឆតាបញ្ជូនសិស្សចិនស្រាវជ្រាវលើលំហ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ សាកលវិទ្យាល័យបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (UCAS) នៅថ្ងៃ២៧ មករា ម្សិលមិញ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «សាលាស្រាវជ្រាវលំហអាកាស» (School of Space Exploration) ក្នុងគោលបំណងផលិតធនធានអ្នកជំនាញកម្រិតខ្ពស់ ដើម្បីពង្រឹងវិស័យអវកាសរបស់ប្រទេសចិនឱ្យកាន់តែខ្លាំងក្លា។ សាលាថ្មីនេះនឹងផ្តោតលើការបង្រៀនតាមបែបអន្តរវិជ្ជា ដោយរួមបញ្ចូលនូវមុខវិជ្ជាសំខាន់ៗដូចជា គណិតវិទ្យា មេកានិច និងរូបវិទ្យាសារធាតុរាវ ដើម្បីរៀបចំសិស្សឱ្យត្រៀមខ្លួនសម្រាប់ការរុករកទីអវកាសដ៏ជ្រៅជាងមុន (Deep-space exploration)។

តាមការចុះផ្សាយរបស់កាសែតរដ្ឋចិន CCTV ស្រង់សម្ដីលោក Zhu Junqiang ដែលជាព្រឹទ្ធបុរសនៅសាកលវិទ្យាល័យនេះ បានបញ្ជាក់ថា គោលដៅចម្បងរបស់សាលាគឺការបង្កើតអ្នកវិទ្យាសាស្ត្រដែលមានគំនិតច្នៃប្រឌិតខ្ពស់ មិនត្រឹមតែយល់ដឹងពីផ្នែកវិស្វកម្ម និងការរចនាស្ថានីយអវកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពដោះស្រាយបញ្ហាវិទ្យាសាស្ត្រស្មុគស្មាញ និងហ៊ានស្វែងយល់ពីអាថ៌កំបាំងដែលមិនទាន់រកឃើញនៅក្នុងប្រព័ន្ធព្រះអាទិត្យ និងចក្រវាឡដ៏ធំធេងផងដែរ៕

Khcct banner

អត្ថបទទាក់ទង