ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានប្រកាសនៅរសៀលថ្ងៃអង្គារនេះថាប្រទេសឥណ្ឌា និងសហភាពអឺរ៉ុប បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដោយកិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឱ្យឥណ្ឌាបើកទីផ្សារដ៏ធំ និងសុវត្ថិភាពរបស់ខ្លួនដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក ដើម្បីធ្វើពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបចំនួន ២៧ ប្រទេស ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា។
លោក ម៉ូឌី បានមានប្រសាសន៍ថាកាលពីម្សិលមិញ កិច្ចព្រមព្រៀងដ៏ធំមួយត្រូវបានចុះហត្ថលេខារវាងសហភាពអឺរ៉ុប និងឥណ្ឌា បន្ទាប់ពីការចរចាជិតពីរទសវត្សរ៍ កិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឱ្យឥណ្ឌាបើកទីផ្សារដ៏ធំទូលាយ និងមានសុវត្ថិភាពរបស់ខ្លួន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដើម្បីធ្វើពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបចំនួន ២៧ ប្រទេស ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។
បើតាមលោក ម៉ូឌី មនុស្សនៅជុំវិញពិភពលោកកំពុងហៅកិច្ចព្រមព្រៀងនេះថាជាម្តាយនៃកិច្ចព្រមព្រៀងទាំងអស់ (mother of all deals )។ កិច្ចព្រមព្រៀងនេះនឹងនាំមកនូវឱកាសសំខាន់ៗសម្រាប់ប្រជាជនឥណ្ឌាចំនួន ១,៤ ពាន់លាននាក់ និងប្រជាជនរាប់លាននាក់នៅអឺរ៉ុប។
លោក ម៉ូឌី និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ួរស៊ូឡា វ៉ន ឌឺ ឡេយិន ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសរួមគ្នានៅក្នុងកិច្ចប្រជុំកំពូលឥណ្ឌា-សហភាពអឺរ៉ុបនៅទីក្រុងញូវដេលី រួមជាមួយនឹងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ នៅថ្ងៃអង្គារនេះ។ពាណិជ្ជកម្មរវាងឥណ្ឌា និងសហភាពអឺរ៉ុបមានចំនួន ១៣៦,៥ ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥៕