ចិន៖ការនាំចេញត្រីរស់ពីខេត្ត គុយចូវ ភាគនិរតីប្រទេសចិនបានកើនឡើង ១៩២.៧ ភាគរយធៀបនឹងឆ្នាំមុន ដល់ ១,២៨១.៦ តោនក្នុងឆ្នាំ ២០២៥ ដែលនេះរាប់បញ្ចូលទាំងការរួមចំណែកបន្ថែមទៀតដល់ការនាំចូល និងនាំចេញកំណត់ត្រានៃតំបន់ភាគខាងលិចរបស់ប្រទេស។ ការនាំចូល និងនាំចេញសរុបនៃតំបន់ភាគខាងលិចរបស់ប្រទេសចិនបានឈានដល់កម្រិតខ្ពស់បំផុតគឺ ៤.៤ ពាន់ពាន់លានយ័ន (ប្រហែល ៦៣២ ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ ២០២៥កើនឡើង ៨.៧ ភាគរយធៀបនឹងឆ្នាំមុន។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន CCTV បានរាយការណ៍ទៀតថាតម្លៃនៃការនាំចេញត្រីរស់របស់ខេត្ត គុយចូវ មានចំនួនជាង ៤២.១ លានយន់ក្នុងឆ្នាំ ២០២៥ កើនឡើង ៧៤.៣ ភាគរយធៀបនឹងឆ្នាំមុន ដោយការនាំចេញត្រី sturgeon (ត្រីស្ទើជិន) ចំនួន ៧១០ តោនរបស់ខេត្តមួយនេះ ដែលមានតម្លៃជាង ២០ លានយ័ន ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមតំបន់កម្រិតខេត្តរបស់ប្រទេសចិន។
ដោយសារខេត្ត គុយចូវ សម្បូរទៅដោយធនធានទឹកត្រជាក់ ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មនេសាទអេកូឡូស៊ី ខេត្ត គុយចូវ បានពង្រីកប្រភេទ និងបណ្តាញនាំចេញត្រីរស់របស់ខ្លួននៅក្នុងឆ្នាំថ្មីនេះ ដោយខេត្តនេះបាននាំចេញត្រីគល់រាំងរស់ដំបូងរបស់ខ្លួននៅដើមខែនេះជាច្រើនតោន។
បើតាមលោក Zhang Wanheng មន្ត្រីម្នាក់មកពីសហគ្រាសពាណិជ្ជកម្មបរទេសមួយនៅខេត្ត គុយចូវ បានមានប្រសាសន៍ថា "ថ្ងៃនេះ យើងកំពុងដឹកជញ្ជូនត្រីគល់រាំងបីតោនទៅកាន់ប្រទេសវៀតណាម។ នេះក៏ជាការនាំចេញត្រីគល់រាំងដំបូងរបស់ខេត្ត គុយចូវ ផងដែរ។ រហូតមកដល់ពេលនេះ ការនាំចេញផលិតផលទឹករបស់យើង រួមទាំងត្រីអន្ទង់ និងត្រីគល់រាំង បានឈានដល់ ១២ តោន៕