681 ezgif.com resize
Swift cc time

គណបក្សភឿថៃបដិសេធ «សមាជិកបក្ស»ជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ គណបក្សភឿថៃ កាលពីយប់ថ្ងៃ ២៦ មករា បានចេញសេចក្តីថ្លែងការណ៍បំភ្លឺជាសាធារណៈ បន្ទាប់ពីមានការចេញដីកាចាប់ខ្លួនលោក Patthanun Chandorn ដែលជាសមាជិកក្រុមប្រឹក្សាភិបាលខេត្តកាឡាស៊ីន (Kalasin) ពាក់ព័ន្ធនឹងករណីគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិត។ យោងតាមសេចក្ដីថ្លែងការណ៍គណបក្សបានបញ្ជាក់ថា លោក Patthanun ពិតជាធ្លាប់ជាសមាជិកបក្សមែន ប៉ុន្តែរូបលោកបានលាលែងពីសមាជិកភាពរួចរាល់ហើយ មុនពេលរឿងអាស្រូវនេះផ្ទុះឡើង។

តាមគណបក្សភឿថៃបានប្រាប់កាសែតថៃ Khaosod ចំពោះរូបភាពដែលលោកPatthanun ស្លៀកសម្លៀកបំពាក់មានស្លាកសញ្ញាបក្សអំឡុងពេលបោះឆ្នោតនោះ គឺដោយសារនៅពេលនោះលោកមានសមាជិកភាពត្រឹមត្រូវ ប៉ុន្តែការឈរឈ្មោះគឺក្នុងនាមជាបុគ្គលឯកជន មិនមែនជាបេក្ខភាពផ្លូវការតំណាងឱ្យបក្សឡើយ។

គណបក្សភឿថៃបានសង្កត់ធ្ងន់ថា គណបក្សនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព និងសុចរិតភាព ដោយត្រៀមខ្លួនសហការជាមួយច្បាប់ជានិច្ច ហើយនឹងមិនការពារបុគ្គលណាដែលប្រព្រឹត្តខុសនោះឡើយ។

Khcct banner

អត្ថបទទាក់ទង