681 ezgif.com resize
Swift cc time

នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវទេសចរចំនួន ១,៨៦៨ នាក់ មកទស្សនាកម្ពុជា រយៈពេល ១ ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS នាថ្ងៃទី២៧ មករា នាំយកភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៦៨ នាក់ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។

នាវេលាម៉ោង ៨:១០ នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៩០២ នាក់ (ស្រី ២០៦ នាក់) មាន ៤៨ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៦៨ នាក់ (ស្រី ១,០០៥ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦២៩) និងអង់គ្លេស (៤០៤) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល៕


Khcct banner

អត្ថបទទាក់ទង