681 ezgif.com resize
Swift cc time

ចិនព្រមានពលរដ្ឋរខ្លួនកុំឱ្យធ្វើដំណើរទៅជប៉ុនក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ ប្រទេសចិនបានព្រមានពលរដ្ឋរបស់ខ្លួនកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះថាកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយបារម្ភអំពីសន្តិសុខសាធារណៈកាន់តែយ៉ាប់យ៉ឺនមិនធ្លាប់មានក្នុងជម្លោះការទូតចាប់តាំងពីលោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi បានធ្លោយមាត់កាលពីខែ វិច្ឆិកាថាជប៉ុនអាចធ្វើអន្តរាគមន៍យោធាក្នុងការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ ដែលនេះបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រទេសចិន។

យោងតាមនាយកដ្ឋានកិច្ចការកុងស៊ុលនៃក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាថ្មីៗនេះ សន្តិសុខសាធារណៈនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំង ដោយមានឧប្បត្តិហេតុជាញឹកញាប់នៃសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មដែលផ្តោតលើពលរដ្ឋចិន ហើយពេលនេះពលរដ្ឋចិននៅក្នុងប្រទេសជប៉ុនប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរ។ ក្រសួងបានអំពាវនាវឲ្យពលរដ្ឋចិនបើមិនចាំបាច់នោះទេកុំទៅកាន់ប្រទេសជប៉ុនក្រោមហេតុផលសន្តិសុខ និងសុវត្ថិភាពរបស់ខ្លួន។

អ្នកទេសចរមកពីប្រទេសចិនដើរលើផ្លូវមួយក្នុងសង្កាត់ផ្សារទំនើប Ginza ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបថតឯកសារ៖ AFP/Greg Baker)

តាមតួលេខផ្លូវការរបស់ជប៉ុន ភ្ញៀវទេសចរចិនធ្លាប់មានចំនួនមួយភាគបួននៃភ្ញៀវទេសចរបរទេសទាំងអស់នៅក្នុងប្រទេសជប៉ុន ដោយមានប្រជាជនជិត ៧.៥ លាននាក់ធ្វើដំណើរពីប្រទេសចិនក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៥ ដោយសារប្រាក់យ៉េនចុះខ្សោយ ភ្ញៀវទេសចរចិនបានចំណាយប្រាក់ស្មើនឹង ៣.៧ ពាន់លានដុល្លារអាម៉េរិកនៅក្នុងត្រីមាសទីបី៕

Khcct banner

អត្ថបទទាក់ទង