681 ezgif.com resize
Swift cc time

មេទ័ពកំពូលចិន ចាង យូវសែរ ចាប់ខ្លួនស៊ើបអង្កេតពីបទលេចធ្លាយអាថ៌កំបាំងនុយក្លេអ៊ែរទៅសហរដ្ឋអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ យោងតាមរបាយការណ៍មួយរបស់កាសែតអាម៉េរិក Wall Street Journal ដែលបានដកស្រង់សម្តីមនុស្សម្នាក់ដែលមិនបានបង្ហាញអត្តសញ្ញាណបានបញ្ជាក់ថាការចោទប្រកាន់លើលោក ឧត្តមសេនីយ៍ ចាង យូវសែរ (Zhang Youxia) អាយុ ៧៥ ត្រូវបានចោទប្រកាន់ពីបទទទួលយកសំណូកក្នុងសកម្មភាពការងារជាផ្លូវការ រួមទាំងការដំឡើងឋានៈមន្ត្រីម្នាក់ទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិជាដើម។ លោកត្រូវបានគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ចាប់ខ្លួនដើម្បីបើកការស៊ើបអង្កេត ដោយសង្ស័យធ្វើសកម្មភាពរំលោភបំពានវិន័យគណបក្ស និងច្បាប់រដ្ឋយ៉ាងធ្ងន់ធ្ងរ។

ឧត្តមសេនីយ៍ ចាង យូវសែរ (Zhang Youxia)

យោងតាមកាសែត Wall Street Journal ឧត្តមសេនីយ៍រូបនេះត្រូវបានចោទប្រកាន់ថាបានលេចធ្លាយទិន្នន័យបច្ចេកទេសស្នូលលើអាវុធនុយក្លេអ៊ែររបស់ចិនទៅសហរដ្ឋអាម៉េរិក ហើយកំពុងត្រូវបានស៊ើបអង្កេតពីបទបង្កើតក្រុមនយោបាយ និងរំលោភអំណាចរបស់លោកលើការសម្រេចចិត្តយោធា នេះបើយោងតាមរបាយការណ៍ ដែលលើសពីការប្រកាសរបស់ប្រទេសចិនថាខ្លួនកំពុងស៊ើបអង្កេតឧត្តមសេនីយ៍ ចាង ដែលជាសមាជិកការិយាល័យនយោបាយ និងធ្លាប់ជាមនុស្សស្និតបំផុតរបស់លោក ប្រធានាធិបតី ស៊ីជិនពីង។

កាសែតដដែលបញ្ជាក់ទៀតថាពេលនេះមន្ត្រីកំពុងពិនិត្យមើលការត្រួតពិនិត្យរបស់ឧត្តមសេនីយ៍ ចាង លើទីភ្នាក់ងារដ៏មានឥទ្ធិពលមួយដែលទទួលខុសត្រូវចំពោះការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្គត់ផ្គង់សម្ភារៈយោធា ដោយលោកនឹងត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់៕

Khcct banner

អត្ថបទទាក់ទង