681 ezgif.com resize
Swift cc time

«បក្សប្រជាជនថៃ»អំនាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនខ្លួន ដើម្បីដណ្តើមកៅអីរដ្ឋាភិបាលខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖មេដឹកនាំគណបក្សប្រជាជន (People’s Party) និងជាបេក្ខជននាយករដ្ឋមន្ត្រី លោក ណាត់ថាផុង រឿងផាន់យ៉ាវុទ្ធ (Natthaphong Ruengpanyawut) កាលពីថ្ងៃទី ២៥ ខែមករា បានអំពាវនាវឱ្យម្ចាស់ឆ្នោតផ្តល់ទំនុកចិត្តយ៉ាងលើសលប់ ដើម្បីធានាបាននូវជ័យជម្នះដាច់ខាតនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោកបានបញ្ជាក់ថា គោលដៅរបស់គណបក្សគឺចង់ទទួលបានអាសនៈច្រើនជាងគណបក្សដែលឈរលេខរៀងទីពីរពី ៣០ ទៅ ៤០ អាសនៈ ដើម្បីបង្ការការចរចាបង្កើតរដ្ឋាភិបាលចម្រុះ និងដើម្បីអាចបង្កើត "រដ្ឋាភិបាលរបស់ប្រជាជន" ពិតប្រាកដមួយ។

បើតាមលោក ណាត់ថាផុង រឿងផាន់យ៉ាវុទ្ធ (Natthaphong Ruengpanyawut) ការបោះឆ្នោតលើកនេះនឹងមិនមានវត្តមានរបស់ព្រឹទ្ធសភាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីដូចមុនទៀតនោះទេ ដែលធ្វើឱ្យសំឡេងឆ្នោតផ្ទាល់របស់ប្រជាពលរដ្ឋក្លាយជាកត្តាកំណត់ជោគវាសនាប្រទេសជាតិទាំងស្រុង។

ក្នុងយុទ្ធនាការចុងក្រោយនេះ អតីតមេដឹកនាំគណបក្សបោះជំហានទៅមុខ (Move Forward) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ក៏បានចូលរួមជួយជំរុញសន្ទុះគាំទ្រ ដោយផ្តោតលើការទាក់ទាញអ្នកដែលមិនធ្លាប់បោះឆ្នោត និងអ្នកបោះឆ្នោតដំបូង ឱ្យចេញមកចូលរួមឱ្យបានច្រើន។

គួររម្លឹកថាបើគ្មានអ្វីប្រែប្រួលប្រទេសថៃនឹងធ្វើការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថ្មីនាថ្ងៃ០៨ កុម្ភៈ ដែលមានបក្សធំៗចំនួន៤ ចូលរួមប្រកួតប្រជែងដឹកនាំប្រទេសថៃ។

Khcct banner

អត្ថបទទាក់ទង