681 ezgif.com resize
Swift cc time

អាម៉េរិកគំរាមដាក់«ពន្ធគយ»លើកាណាដាឱ្យធ្ងន់ធ្ងរបើហានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាម៉េរិកលោក Scott Bessent បានគំរាមនឹងដាក់ពន្ធគយលើប្រទេសកាណាដា ១០០% លើទំនិញទាំងឡាយណាដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ប្រសិនបើប្រទេសកាណាដាពិតជាហានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនមែន។ រតនាគារអាម៉េរិក លោក Bessent បានគំរាមដូចច្នេះក្នុងកម្មវិធី This Week របស់ ABC ថា "យើងមិនអាចអនុញ្ញាតឱ្យប្រទេសកាណាដាក្លាយជាកន្លែងបើកចំហដែលចិនចាក់ទំនិញថោករបស់ពួកគេចូលទៅក្នុងសហរដ្ឋអាម៉េរិកបានទេ" ហើយពន្ធគយលើកាណាដានឹងត្រូវបានដាក់ ១០០%ពេញបើហានចុះកិច្ចព្រមព្រៀងជាមួយចិន។

ថ្លែងប្រាប់ This Week របស់ ABC លោក Bessent បានបញ្ជាក់ច្បាស់ៗថាអាម៉េរិកមានលទ្ធភាពក្នុងការដាក់ ពន្ធ ១០០ ភាគរយលើកាណាដា ប្រសិនបើពួកគេធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងចុះកិច្ចព្រមព្រៀងជាមួយគ្នាពិតប្រាកដមែន។ លោកបន្ថែមទៀតថា ពន្ធថ្មីនឹងត្រូវបានដាក់បន្ថែមទៀតប្រសិនបើពួកគេនៅតែបន្តរកស៊ីជាមួយចិន ហើយអនុញ្ញាតឲ្យទំនិញចិនលក់ក្នុងទីផ្សាររបស់កាណាដា។

រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាម៉េរិកលោក Scott Bessent

ជាមួយគ្នានេះដែលលោកដូណាល់ត្រាំក៏បានរៀបរាប់តាម TRUST SOCIAL របស់លោកថាចិននឹងស៊ីប្រទេសកាណាដាទាំងរស់ លេបត្របាក់ទាំងស្រុង រួមទាំងការបំផ្លាញអាជីវកម្ម រចនាសម្ព័ន្ធសង្គម និងរបៀបរស់នៅទូទៅរបស់កាណាដាប្រសិនបើកិច្ចព្រមព្រៀងត្រូវបានចុះ។ លោក ត្រាំ បានព្រមានទៀតថា ប្រសិនបើនាយករដ្ឋមន្រ្តីកាណាដាលោក ម៉ាក ខានី «គិតថាលោកនឹងធ្វើឲ្យប្រទេសកាណាដាក្លាយជា «កំពង់ផែទម្លាក់ទំនិញ» សម្រាប់ប្រទេសចិនដើម្បីបញ្ជូនទំនិញ និងផលិតផលចូលទៅក្នុងសហរដ្ឋអាម៉េរិក លោកយល់ច្រឡំខ្លាំងហើយ។

នាយករដ្ឋមន្រ្តីកាណាដាលោក ម៉ាក ខានី

គួរកត់សម្គាល់ថាក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៦ ខែមករា នាយករដ្ឋមន្ត្រីកាណាដាលោក ម៉ាក ខានី បានប្រកាសពីភាពប្រសើរឡើងវិញនៃទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន ដោយលោកបានបញ្ជាក់ថាប្រទេសទាំងពីរបានឈានដល់ "ភាពជាដៃគូយុទ្ធសាស្ត្រថ្មី" និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋម។ ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិនត្រូវបានគេរំពឹងថានឹងកាត់បន្ថយពន្ធលើការនាំចូលប្រេងកាណូឡាពីប្រទេសកាណាដានៅថ្ងៃទី ១ ខែមីនា មកត្រឹមប្រហែល ១៥ ភាគរយ ធ្លាក់ចុះពី ៨៤ ភាគរយបច្ចុប្បន្ន។

ប្រទេសចិនក៏នឹងអនុញ្ញាតឱ្យអ្នកទេសចរកាណាដាចូលប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការផងដែរ។ ជាថ្នូរវិញ ប្រទេសកាណាដានឹងនាំចូលរថយន្តអគ្គិសនី (EV) របស់ចិនចំនួន ៤៩.០០០ គ្រឿង ក្រោមពន្ធអនុគ្រោះថ្មី ៦,១ ភាគរយ៕

Khcct banner

អត្ថបទទាក់ទង