681 ezgif.com resize
Swift cc time

លោក ស៊ី ជីនពីង សាទរលោក តូ ឡាំ ដែលត្រូវបានជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិម គណបក្សកុម្មុយនីស្តវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ជំនួបរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោក តូ ឡាំ អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងប៉េកាំងកាលពីខែ មេសា ឆ្នាំ ២០២៥

ចិន៖ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានអបអរសាទរលោក តូ ឡាំ ដែលត្រូវបានជ្រើសតាំងជា អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម។ក្នុងសារសាទរនោះ លោកស៊ី ថា ចិននិងវៀតណាម ជាប្រទេសជិតខាងសង្គមនិយមដ៏រួសរាយរាក់ទាក់ និង ជាសហគមន៍មួយដែលមានអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ជំនួបរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោក តូ ឡាំ អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងប៉េកាំងកាលពីខែ មេសា ឆ្នាំ ២០២៥

យោងតាមសារនោះ លោក ស៊ី បានគូសបញ្ជាក់ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយលោក តូ ឡាំ ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ បន្តមិត្តភាពប្រពៃណី ជំរុញយ៉ាងរឹងមាំនូវបុព្វហេតុសង្គមនិយម។

ជំនួបរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោក តូ ឡាំ អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងប៉េកាំងកាលពីខែ មេសា ឆ្នាំ ២០២៥

លោកសុី បានណែនាំកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ និង ការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នារវាងចិន និងវៀតណាម ដើម្បីបន្តផ្តល់លទ្ធផលផ្លែផ្កា ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ និងធ្វើការរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល៕

Khcct banner

អត្ថបទទាក់ទង