681 ezgif.com resize
Swift cc time

លោក មីន អ៊ុងឡាំង ប្តេជ្ញាធ្វើការកាន់តែស៊ីជម្រៅជាមួយសម្តេច ហ៊ុន សែន ដើម្បីទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នាយឧត្តមសេនីយ៍ លោក មីន អ៊ុងឡាំង Min Aung Hlaing ប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ក្នុងសារនោះ លោកប្តេជ្ញាធ្វើការកាន់តែស៊ីជម្រៅជាមួយសម្តេច ហ៊ុន សែន ដើម្បីទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ា។

យោងតាមលិខិតផ្ញើជូនសម្តេច ហ៊ុន សែន លោក មីន អ៊ុងឡាំង បានគុណយ៉ាងស្មោះសរ ចំពោះសារអបអរសាទរដ៏ថ្លៃថ្លារបស់ សម្តេច ហ៊ុន សែន ដែល បានជូនដល់រូបលោក ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ មីយ៉ាន់ម៉ា។

លោក មីន អ៊ុងឡាំង បានចាត់ទុកជាកាយវិការប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន បានបញ្ជាក់ពីព្រឹត្តិការណ៍ដ៏ មានសារៈសំខាន់នេះក្នុងទំនាក់ទំនង នៃប្រទេសយើងទាំងពីរ និងបានគូសរំលេចអំពីមិត្តភាពយូរ អង្វែង និងការគោរពគ្នាទៅវិញទៅមករបស់កម្ពុជា-មីយ៉ាន់ម៉ា។

លោក មីន អ៊ុងឡាំង នៅតែប្តេជ្ញាចិត្តក្នុងការធ្វើអោយស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហកម្ពស់ទំនាក់ទំនងនេះប្រតិបត្តិការរបស់យើងក្នុងវិស័យជាច្រើន ក្នុងឆ្នាំខាងមុខ៕



Khcct banner

អត្ថបទទាក់ទង