681 ezgif.com resize
Swift cc time

ថៃបារម្ភថាការគ្រប់គ្រង«កោះហ្រ្គីនឡែន»និងប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Nantapong Jiralertpong នាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ

បាងកក៖ ក្រសួងពាណិជ្ជកម្មថៃបានព្រមានកាលពីល្ងាចថ្ងៃទី ២៣ មករា ថាការជំរុញរបស់សហរដ្ឋអាម៉េរិកដើម្បីទទួលបានការគ្រប់គ្រងលើកោះ ហ្រ្គីនលែន អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មពិភពលោក និងការនាំចេញទំនិញរបស់ថៃ ជាពិសេសតាមរយៈភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប និងបង្កការប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មរបស់ប្រទេសថៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានរាយការណ៍ថា លោក Nantapong Jiralertpong នាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃបានព្រមានថាការចំណាយខ្ពស់ជាងនៅសហរដ្ឋអាម៉េរិកទំនងជាកើតឡើង ប្រសិនបើវិធានការពាណិជ្ជកម្មសងសឹក (ពន្ធគយ) កើតឡើងរវាងសហរដ្ឋអាម៉េរិក និងបែលហ្ស៊ិកកើតមានឡើង។ លោកអះអាងទៀតថាអ្នកនាំចូលទំនិញទៅកាន់សហរដ្ឋអាម៉េរិកនឹងទទួលបន្ទុកពន្ធកាន់តែធ្ងន់ ជាពិសេសសម្រាប់ទំនិញដែលពឹងផ្អែកលើគ្រឿងបន្លាស់របស់អឺរ៉ុប ដូចជារថយន្ត ឱសថ និងផលិតផលប្រណីត។

សម្រាប់លោក លោក Nantapong Jiralertpong ក្នុងរយៈពេលវែង ស្ថានភាពនេះបង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកការបែកបាក់សេដ្ឋកិច្ចពិភពលោកកាន់តែជ្រៅ នោះអាចបើកឱកាសសម្រាប់ប្រទេសថៃក្នុងការនាំចេញទំនិញជំនួស រួមទាំងអង្ករ ផ្លែឈើកែច្នៃ និងសាច់មាន់កកទៅកាន់សហភាពអឺរ៉ុបជំនួសឱ្យផលិតផលរបស់សហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង