ព្រះសីហនុ៖ នាវាចម្បាំងខ្នាតធំអាម៉េរិក USS CINCINNATI (LCS 20) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានធ្វើដំណើរមកដល់មូលដ្ឋានសមុទ្ររាម នៃប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ។
ការចូលសុំចតរបស់នាវា USS CINCINNATI នៅមូលដ្ឋានសមុទ្ររាម នាពេលនេះ គឺជាដំណើរទស្សនកិច្ចមួយ ដើម្បីសម្ដៅធានាលើកកម្ពស់កិច្ច សហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរ។
នាវាចម្បាំង USS CINCINNATI នេះមានទម្ងន់ ៣២០០តោន មានប្រវែងបណ្តោយ ១២៧.៤ ម៉ែត្រ ទទឹង ៣១.៧ម៉ែត្រ និង អាចផ្ទុកនាវិកមួយរយនាក់ មានផ្ទុកឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។ នាវាចម្បាំងខ្នាតធំនេះ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយនាំយកនាវិកចំនួន១០០នាក់ ដឹកនាំដោយមេបញ្ជាការអាដ្រូ ជេ រីគេម។
វត្តមានរបស់នាវាចម្បាំងខ្នាតធំរបស់មហាអំណាចអាម៉េរិក នឹងក្លាយជានាវាអន្តរជាតិដំបូងបំផុតរបស់ដែលត្រូវបានអនុញ្ញាតឲ្យចូលសំចតនៅមូលដ្ឋាន សមុទ្ររបស់កម្ពុជា សម្រាប់ឆ្នាំ២០២៦នេះ។
គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្ន មានរយៈពេល ៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ព ជើងទឹកកម្ពុជា និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ជានិច្ចកាល បានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅ មកតាមរយៈការហ្វឹកហ្វឺននានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀត៕