681 ezgif.com resize
Swift cc time

ប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម«ប្រាសាទប្រែរូប»កំពុងត្រូវបានជួសជុលឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀមនៅជ្រុងនិរតីនៃរួតទី១ ប្រាសាទប្រែរូប ដោយសារតែអាយុកាល ជញ្ជាំងមួយផ្នែករបស់ប៉មប្រាសាទឥដ្ឋលេខ១០ បានពុកផុយ និងបាត់បង់រចនាសម្ពន្ធរបស់ឥដ្ឋ ទាមទារជួសជុលជាបន្ទាន់។

លោក សូរ ប៉ោត បុរាណវិទូរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដោយមើលឃើញពីកត្តាហានិភ័យមួយចំនួនពាក់ព័ន្ធទៅដល់រចនាសម្ពន្ធនៃប្រាសាទប្រែរូប អាជ្ញាធរជាតិអប្សរាបានបន្តការងារជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម រួតទី១ ស្ថិតនៅជ្រុងនិរតី។ ដោយសារតែអាយុកាល ជញ្ជាំងមួយផ្នែករបស់ប៉មប្រាសាទឥដ្ឋលេខ១០ បានពុកផុយ និងបាត់បង់រចនាសម្ពន្ធរបស់ឥដ្ឋ ទាមទារជួសជុលជាបន្ទាន់។ ចំណែក កម្រាលថ្មបាយក្រៀមនៅតាមជ្រុងនីមួយៗ រួមទាំងជ្រុងនិរតីផង ក៏មានការស្រុតនាំឱ្យទឹកភ្លៀងហូរច្រោះគ្រឹះ បង្កឱ្យមានហានិភ័យដល់ប្រាសាទ។

ជាមួយគ្នានោះ ការជួសជុល និងថែទាំនេះ គឺអនុវត្តទៅតាមបច្ចេកទេស និងបទដ្ឋានដែលកំណត់ដោយគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ គម្រោងជួសជុលនេះ គឺអនុវត្តឡើងដោយអ្នកជំនាញខ្មែរនៃអាជ្ញាធរជាតិអប្សរា៕


Khcct banner

អត្ថបទទាក់ទង