681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី ប្រកាសរំលាយសភា ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីឈី 

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីឈី នៅថ្ងៃទី ២៣ ខែ មករា នេះបានប្រកាសសម្រេចរំលាយសភាជាផ្លូវការដើម្បីបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតបន្ទាន់មួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។ ប្រធានសភាជប៉ុននៅថ្ងៃសុក្រនេះបានអានលិខិតមួយច្បាប់ ដោយរំលាយសភាជាន់ទាបជាផ្លូវការដែលមានសមាជិក ៤៦៥ រូប ដើម្បីបើកផ្លូវសម្រាប់យុទ្ធនាការបោះឆ្នោតរយៈពេល ១២ ថ្ងៃ ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។

យោងតាមសេចក្តីរាយការណ៍របស់រ័យទ័រប្រទេសជប៉ុននឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន គឺលោកស្រី សាណាអ៊ី តាកាអ៊ីឈី បានរំលាយសភានាថ្ងៃសុក្រនេះ។លោកស្រី សាណាអ៊ី តាកាអ៊ីឈី បានជាប់ឆ្នោតក្នុងខែតុលា ជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសជប៉ុន បានកាន់តំណែងត្រឹមតែបីខែប៉ុណ្ណោះ ប៉ុន្តែលោកស្រីទទួលបានការវាយតម្លៃយ៉ាងខ្លាំងប្រហែល ៧០ ភាគរយ។ លោកស្រីសង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ពីប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោកស្រី ដើម្បីជួយគណបក្សកាន់អំណាចទទួលបានជ័យជម្នះឡើងវិញ បន្ទាប់ពីការបាត់បង់ការគាំទ្រពីសាធារណជនយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Khcct banner

អត្ថបទទាក់ទង