681 ezgif.com resize
Swift cc time

លោក To Lam បន្តជាប់ឆ្នោតជា«អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម» រយៈពេល៥ឆ្នាំទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ គណកម្មការបក្សកម្មុយនីស្តវៀតណាម នៅថ្ងៃសុក្រនេះ បានប្រកាសបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសរើស លោក តូឡាំ បន្តជាប់ជាអគ្គលេខាបក្សកម្មុយនីស្តវៀតណាមរយៈពេល៥ឆ្នាំទៀត រហូតដល់ឆ្នាំ២០៣១។ការបោះឆ្នោតនេះ ធ្វើឡើងក្នុងមហាសន្និបាតបក្សដែលធ្វើឡើងរយៈពេល៥ឆ្នាំម្តង ដើម្បីជ្រើសរើសមេដឹកនាំ។

មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម មានរយៈពេលមួយសប្តាហ៍ ដែលប្រារព្ធឡើងជារៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី និង កំណត់គោលដៅគោលនយោបាយរបស់វៀតណាម។លោក To Lam ត្រូវបានជ្រើសរើសជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីខែសីហា ឆ្នាំ២០២៤ ដើម្បីជំនួសអតីតអគ្គលេខាធិការបក្ស លោក Nguyen Phu Trong ដែលបានទទួលមរណភាព ក្នុងខែកក្កដា។

Khcct banner

អត្ថបទទាក់ទង