681 ezgif.com resize
Swift cc time

នាវាទេសចរណ៍ WESTERDAM ដឹកភ្ញៀវទេសចរជិត២ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុនាថ្ងៃទី២៣មករានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ NETHERLAND ដែលបានដឹកភ្ញៀវទេសចរសរុបជិត២ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ដោយសុវត្ថិភាព នាវេលាម៉ោង ៧:៣០ នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ការចូលចតនេះ គឺក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

បើក.ស.ស. នាវានេះមានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,០០ ម៉ែត្រ។ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨២២ នាក់ (ស្រី ១៦៣ នាក់) មាន ៤០ សញ្ជាតិ។

នាវានេះមានភ្ញៀវទេសចរសរុបចំនួន ១,៩២៧ នាក់ (ស្រី ១,០៤០ នាក់) មាន ៤០ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៩១៧ នាក់) និងកាដាណា (៣១៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:៣០ នាទី នៅថ្ងៃដដែល៕


Khcct banner

អត្ថបទទាក់ទង