681 ezgif.com resize
Swift cc time

នាវាចម្បាំងខ្នាតធំអាម៉េរិក ប្រភេទ USS CINCINNATI នឹងមកកម្ពុជា ដើម្បីបំពេញទស្សនកិច្ច

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នាវាចម្បាំងខ្នាតធំរបស់មហាអំណាចអាម៉េរិក ប្រភេទ USS CINCINNATI នឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមរបស់ប្រទេសកម្ពុជារយៈពេល៥ថ្ងៃ ពោលគឺចាប់ពី ថ្ងៃទី២៤ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦នេះ។នេះបើយោងតាមឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា។

នាវាចម្បាំង USS CINCINNATI នេះមានទម្ងន់ ៣២០០តោន មានប្រវែងបណ្តោយ ១២៧.៤ ម៉ែត្រ ទទឹង ៣១.៧ម៉ែត្រ និង អាចផ្ទុកនាវិកមួយរយនាក់ មានផ្ទុកឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។នាវាចម្បាំងខ្នាតធំនេះ គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយនាំយកនាវិកចំនួន១០០នាក់ ដឹកនាំដោយមេបញ្ជាការអាដ្រូ ជេ រីគេម។

វត្តមានរបស់នាវាចម្បាំងខ្នាតធំរបស់មហាអំណាចអាម៉េរិក នឹងក្លាយជានាវាអន្តរជាតិដំបូងបំផុតរបស់ដែលត្រូវបានអនុញ្ញាតឲ្យចូលសំចតនៅមូលដ្ឋាន សមុទ្ររបស់កម្ពុជា សម្រាប់ឆ្នាំ២០២៦នេះ៕

Khcct banner

អត្ថបទទាក់ទង