681 ezgif.com resize
Swift cc time

អាជ្ញាធរចិន បន្តគាំទ្រការកែច្នៃ និងប្រើប្រាស់«រ៉ូបូតមនុស្សយន្ត» ក្នុងវិស័យពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រទេសចិន កាលពីថ្ងៃ២១ មករា បានបង្ហាញការរីកចម្រើនយ៉ាងលឿនក្នុងវិស័យ«រ៉ូបូតមនុស្សយន្ត»ដែលប្រើ ប្រព័ន្ធAI។ ក្នុងពិធី Spring Festival Gala ឆ្នាំ ២០២៥ មានការបង្ហាញដ៏អស្ចារ្យចំពោះការប្រកួតកីឡាជាមួយ«រ៉ូបូតមនុស្សយន្ត» ដែលកំពុងត្រៀមសម្រាប់ការដាក់ឱ្យប្រើប្រាស់ក្នុងវិស័យផ្សេងៗក្នុងប្រទេសចិន។ ឆ្នាំ ២០២៥ ត្រូវបានគេមើលថាជាចំណុចចាប់ផ្តើមនៃការផលិតរ៉ូបូតមនុស្សយន្តក្នុងវិស័យពាណិជ្ជកម្មជាច្រើន ក្នុងប្រទេសចិន ដោយមានក្រុមហ៊ុនជាង ១៤០ ក្រុមហ៊ុន និង រ៉ូបូតជាង ៣៣០ ប្រភេទ ត្រូវបានចេញផ្សាយជាផ្លូវការក្នុងឆ្នាំ២០២៤។

លោក Zhang Yunming ទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា បានបញ្ជាក់ថា «រ៉ូបូតមនុស្សយន្ត»របស់ចិន អាចឈរត្រង់ ដើរយ៉ាងមានលំនឹង និងរត់បានលឿន ហើយកំពុងពង្រីកការប្រើប្រាស់ក្នុងវិស័យសេវាសាធារណៈ និងឧស្សាហកម្ម។

លោកបន្ថែមថា ក្រសួងនឹងពង្រឹងការត្រួតពិនិត្យគុណភាព ផ្នែកសុវត្ថិភាពសាយប៊ឺ និងទិន្នន័យ ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវផ្នែកសីលធម៌វិទ្យាសាស្ត្រ។

ក្រសួងក៏នឹងផ្តល់ជំនួយហិរញ្ញវត្ថុតាមរយៈ មូលនិធិវិនិយោទុន ឧស្សាហកម្ម អេអាយ ថ្នាក់ជាតិ (National AI Industry Investment Fund) បង្កើតសហគមន៍រ៉ូបូតមនុស្សយន្តបើកចំហ និងចេញនូវប្រព័ន្ធស្តង់ដារសម្រាប់រ៉ូបូតមនុស្សយន្ត និង ប្រភេទមនុស្សយន្តដែលមានរូបរាង (embodied AI) ដើម្បីចែករំលែកលទ្ធផលនវានុវត្តន៍ជាសកល៕

Khcct banner

អត្ថបទទាក់ទង