ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ មករានេះ បានបេីកឱ្យចរាចរណ៍ចេញ ចូលនៅមហាវិថីព្រះមុនីរ៉េត ជាធម្មតាសម្រាប់ពេលថ្ងៃ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរៀបចំអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ។នេះបើយោងតាមលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោកស្រី ដោ សម្ភស្ស បានគូសបញ្ជាក់ថា ទោះបីបេីកឱ្យមានលំហូរចរាចរណ៍បែបនេះក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅបន្តឃ្លាំមើលជាប់ជាប្រចាំ និង ទប់ស្កាត់មិនឱ្យមានការឆ្លៀតឱកាសចូលលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវនេះជាថ្មីទៀតទេ។រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋទូទៅមេត្តាចូលរួមសហការ និង ផ្តល់ព័ត៌មានបន្ថែមមកអាជ្ញាធរ ក្នុងករណីរកឃើញថា មានជនឆ្លៀតឱកាសមកលក់ដូរគ្មានសណ្ដាប់ធ្នាប់សារជាថ្មីនៅលេីដងផ្លូវនេះ។