681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា ចុះMoUជាមួយស្ថាប័នហុងកុងធំៗចំនួនពីរ ដើម្បីពង្រឹងការវិនិយោគទ្វេភាគី និងផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) និងសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា (HKBAC) ក្នុងគោលបំណងពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ការចុះMoUនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី«ការបង្កើតកាលានុវត្តភាពធុរកិច្ចសកលតាមរយៈហុងកុង» ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

បើតាមសមាគមឧកញ៉ា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្នុងគោលបំណងពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និលើកកម្ពស់កាលានុវត្តភាព និងបរិយាកាសធុរកិច្ចរវាងកម្ពុជានិងហុងកុង ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការលើ៣ចំណុចសំខាន់ៗ៖ ១) ការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ២) ការផ្ដល់កិច្ចសហការសម្របសម្រួលលើការរៀបចំព្រឹត្តិការណ៍លើកកម្ពស់ពាណិជ្ជកម្មនានា និង ៣) ការបង្កើតគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្ត្រទីផ្សារ និងលើកកម្ពស់ម៉ាកយីហោ។

ជាមួយគ្នានេះ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា ជាមួយសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា ក្នុងគោលបំណងពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និលើកកម្ពស់កាលានុវត្តភាព និងបរិយាកាសធុរកិច្ចរវាងកម្ពុជានិងហុងកុង ដោយផ្ដោតលើកិច្ចសហប្រត្តិការលើ៣ចំណុចសំខាន់ៗ៖ ១) ការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ២) ការផ្ដល់កិច្ចសហការសម្របសម្រួលលើការរៀបចំព្រឹត្តិការណ៍លើកកម្ពស់ពាណិជ្ជកម្មនានា និង ៣) ការបង្កើតគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្ត្រទីផ្សារ និងលើកកម្ពស់ម៉ាកយីហោ។

គួរបញ្ជាក់ថា នេះគឺជាអនុស្សរណៈយោគយល់គ្នាទី២ ដែលសមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាជាមួយស្ថាប័នជាដៃគូក្នុង «សិក្ខាសាលាស្ដីពីការបង្កើតកាលានុវត្តភាពធុរកិច្ចសកលតាមរយៈហុងកុង» ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង កាលពីថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង