ថៃ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និង សង្គម លោក ឆៃឆាណុក ឈីតឆប (Chaichanok Chidchob) នៅថ្ងៃ ២១មករា បានប្រកាសថា លោកនឹងបើកបង្ហាញឈ្មោះបេក្ខភាពសភាតំណាងរាស្រ្តចំនួន ១០ នាក់ ដែលត្រូវបានសង្ស័យថាពាក់ព័ន្ធONLINE SCAM និងបណ្តាញឆបោកមួយចំនួន ដោយបញ្ជាក់ថា ពួកគេទាំងអស់សុទ្ធតែជាសមាជិកគណបក្សជាមួយគ្នា។នេះបើយោងតាមកាសែតថៃ Bangkok Post ។
ប្រភពដដែល បានរាយការណ៍ថា អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេត ចំពោះករណីនេះ និងអំពាវនាវឱ្យសាធារណជនអត់ធ្មត់ជាអតិបរមា ព្រោះអាជ្ញាធរថៃ ត្រូវការពេលវេលាបន្ថែមក្នុងការប្រមូល និងផ្ទៀងផ្ទាត់ភស្ដុតាង។
អនុប្រធានគណបក្សប្រជាជន លោក Wiroj Lakkhanaadisorn បានឆ្លើយតបតាមកាសែត Bangkok Post ទាក់ទង ការជាប់ពាក់ព័ន្ធរបស់សមាជិកបក្ស ទៅនឹងវេបល្បែងអនឡាញខុសច្បាប់ ដែលឈានដល់ការចាប់ខ្លួនបេក្ខជនបក្សរបស់ខ្លួន គឺលោករ៉ាចឆាផុង សយសុវណ្ណកាលពីពលថ្មីៗនេះ ថា គណបក្សបានអនុវត្តដំណើរការត្រួតពិនិត្យប្រវត្តិឧក្រិដ្ឋកម្ម និងហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹង ដើម្បីធានាថាបេក្ខជនបក្សគ្មានករណីជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាឡើយ។
លោកបានបន្ថែមថា គណបក្សកំពុងយកចិត្តទុកដាក់ចំពោះការចោទប្រកាន់ទាំងអស់មកលើបេក្ខជនគណបក្ស និងកំពុងដោះស្រាយតាមនីតិវិធីផងដែរ។