681 ezgif.com resize
Swift cc time

សប្បុរសជនឥណ្ឌា ស្នើសុំកម្ពុជាជួយគាំទ្រលើគម្រោងសាងសង់«រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌា» និងកិច្ចសហការនាំភ្ញៀវទេសចរឥណ្ឌាមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ សប្បុរសជនឥណ្ឌាដែលស្រលាញ់សនិ្តភាព និងគាំទ្រអភិរក្សទេសចរណ៍បែបវប្បធម៌ និងសាសនា នាថ្ងៃទី២០ មករា បានស្នើសុំក្រសួងទេសចរណ៍ជួយគាំទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌា និងកិច្ចសហការនាំភ្ញៀវទេសចរណ៍ឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

ក្នុងជំនួបនេះ លោក Rajiv Raj Jagasia ស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation បានសំណើសុំការគាំទ្រពីក្រសួងទេសចរណ៍លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌានៅកម្ពុជា តាមរយៈជំនួយគាំទ្រពីសប្បុរសជនឥណ្ឌាដែលស្រលាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បាននាំយកអំណោយសប្បុរសធម៌ ជាអង្ករ ចំនួន ២តោន តាមរយៈក្រសួងទេសចរណ៍ ដើម្បីបន្តផ្តល់ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តីបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកបណ្ឌិត ស្ថាប័ន Diplomacy for Good Foundation និងសប្បុរសជនឥណ្ឌាទាំងអស់ដែលបានលើកនូវគំនិតផ្តួចផ្តើមដ៏ល្អនេះ និងការទាក់ទាញកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនានៅកម្ពុជា តាមរយៈសកម្មភាពការទូតទេសចរណ៍ និងវប្បធម៌ ដែលប្រទេសកម្ពុជា និងឥណ្ឌាមានចំណងការទូតជាង៧៤ឆ្នាំមកហើយ ព្រមទាំងជាបងប្អូនរួមវប្បធម៌ និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ៕


Khcct banner

អត្ថបទទាក់ទង