681 ezgif.com resize
Swift cc time

ដាណឺម៉ាកបញ្ជូនកងទ័ពបន្ថែមទៅកាន់កោះហ្គ្រីនឡែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាកបានបញ្ជូនកងទ័ពបន្ថែមទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានគំរាមកំហែងប្រទេសអឺរ៉ុបជាមួយនឹងពន្ធគយ លុះត្រាតែលោកត្រូវបានអនុញ្ញាតឱ្យទិញកោះនេះធ្វើជាកម្មសិទ្ធិស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកទើបលោកសុខចិត្ត។

ឧត្តមសេនីយ៍ឯក Soren Andersen មេបញ្ជាការនៃបញ្ជាការរួមអាកទិករបស់ប្រទេសដាណឺម៉ាកនៅហ្គ្រីនឡែន


យោងតាមសេចក្តីរាយការណ៍របស់ RT ទាហានដាណឺម៉ាកមួយក្រុមថ្មីបានចុះចតនៅកោះហ្គ្រីនឡែនកាលពីល្ងាចថ្ងៃចន្ទ។ ឧត្តមសេនីយ៍ឯក Soren Andersen មេបញ្ជាការនៃបញ្ជាការរួមអាកទិករបស់ប្រទេសដាណឺម៉ាកនៅហ្គ្រីនឡែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មានកងទ័ព ១០០ នាក់ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋធានី Nuuk និង ១០០ នាក់ផ្សេងទៀតត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kangerlussuaq។

អ្នកនាំពាក្យយោធាដាណឺម៉ាកបានប្រាប់ CNN ថា នឹងមាន "ការកើនឡើងគួរឱ្យកត់សម្គាល់" នៃចំនួនទាហាននៅលើកោះហ្គ្រីនឡែនបន្ថែមទៀត ។ អ្នកនាំពាក្យដដែលបញ្ជាក់ទៀតថាការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃសមយុទ្ធ Arctic Endurance ដែលបានចាប់ផ្តើមដើម្បីឆ្លើយតបទៅនឹងសម្ពាធពីលោក ដូណាល់ត្រាំ។

លោក ត្រាំ ធ្លាប់បានព្រមានថាអាម៉េរិកត្រូវតែក្រសោបយកកោះហ្រ្គីនឡែនមកកាន់កាប់ឲ្យខាតតែបានទោះបីជាត្រូវប្រើកម្លាំងយោធាក៏ដោយ លោកថាហ្រ្គីនឡែនជាទីកន្លែងដែលអាចបញ្ជាក់ថាសុវត្ថិភាពរបស់អាម៉េរិកមិនត្រូវបានរងការគំរាមគំហែង។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានបដិសេធការគំរាមកំហែងរបស់លោកដូណាល់ត្រាំហើយបានព្រមានទៅវិញថាយើងមានខ្សែបន្ទាត់ក្រហមដែលមិនអាចឆ្លងកាត់បាន បើបន្ទាត់ក្រហមត្រូវបានឆ្លងកាត់ដោយសហរដ្ឋអាម៉េរិកក្នុងការក្រសោបយកហ្រ្គីនឡែននោះស្ថានការណ៍នឹងកាន់តែអាក្រកក់៕

Khcct banner

អត្ថបទទាក់ទង