681 ezgif.com resize
Swift cc time

សំបកយានស្រាវជ្រាវ«Shenzhou-20»ត្រឡប់មកផែនដីវិញក្រោយប្រទះបញ្ហាលើលំហ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ សំបកយានអវកាសស្រាវជ្រាវដែលមានឈ្មោះថា Shenzhou-20 បានត្រឡប់មកកាន់ផែនដីវិញដោយគ្មានអវកាសយាកនិកនៅក្នុងសំបកយានឡើយ យាន Shenzhou-20 ត្រឡប់មកវិញក្រោយពីផែនការចុះចតក្នុងចន្លោះខែតុលា-វិច្ឆិកា ឆ្នាំ ២០២៥ បរាជ័យដោយសារតែយានមួយនេះមានបញ្ហាលើលំហដូចច្នេះ ភ្នាក់ងារអវកាសយានិកចិនបានសម្រេចឲ្យក្រុម Shenzhou-20 ដែលមានអវកាសយានិករួមមានលោក (Chen Dong, Chen Zhongrui, និង Wang Jie) ត្រឡប់មកផែនដីមុនតាមរយៈយាន Shenzhou-21 ជំនួសវិញកាលពីខែវិច្ឆិកា ឆ្នាំ ២០២៥។

ផ្អែកតាមភ្នាក់ងារអវកាសយានិកចិន China Manned Space Agency (CMSA) នៅព្រឹក ថ្ងៃ១៩ មករា បានឱ្យដឹងថា សំបកយានអវកាសចិន Shenzhou-20 បានត្រឡប់មកវិញដោយមិនមានមនុស្សក្នុងនោះឡើយ សំបកយានបានចុះចតដោយជោគជ័យនៅតំបន់ចុះចត Dongfeng ក្នុងតំបន់ស្វ័យម៉ុងហ្គោលី។ តាមការត្រួតពិនិត្យផ្ទាល់នៅកន្លែង បានបញ្ជាក់ថា ផ្ទៃខាងក្រៅសំបកយានស្ថិតនៅនៅសភាពធម្មតា ហើយវត្ថុនៅផ្នែកខាងក្នុងនៅល្អទាំងអស់។ ភ្នាក់ងារអវកាសយានិក CMSA បានប្រកាសថា បេសកកម្មត្រឡប់របស់ Shenzhou-20 ទទួលជោគជ័យយ៉ាងពេញលេញ។

គួរកត់សម្គាល់ថាចិនបានបាញ់យានអវកាស Shenzhou-20 នៅថ្ងៃទី ២៤ មេសា ឆ្នាំ ២០២៥ ដោយបញ្ជូនអវកាសយានិក ៣ នាក់ធ្វើដំណើរទៅកាន់ស្ថានីយអវកាស ក្នុងបេសសកកម្មរយៈពេល ៩ ខែ ដោយដល់ថ្ងៃត្រឡប់មកវិញអវកាសយានិកទាំង៣ នាក់ មិនអាចត្រឡប់មកតាមការគ្រោងទុកនៅថ្ងៃ ៥ វិច្ឆិកាបាន សំបកយានមានបញ្ហា។ ភ្នាក់ងារអវកាសយានិក CMSA បានរកឃើញស្នាមប្រេះតូចៗនៅបង្អួចសំបកយានដែលបានត្រឡប់មកវិញ ដែលប្រហែលជាកើតឡើងដោយការប៉ះទង្គិចគ្នាលើលំហ៕

Khcct banner

អត្ថបទទាក់ទង