681 ezgif.com resize
Swift cc time

អ៊ីរ៉ង់បន្ទោសអាម៉េរិកដែលបណ្តាលឱ្យ«ក្រុមបាតុករ»ជាង៥ពាន់នាក់ត្រូវបានសម្លាប់ក្នុងប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំកំពូលប្រចាំប្រទេសអ៊ីរ៉ង់លោក អាយ៉ាតូឡា អាលី ខាមេនី

អ៊ីរ៉ង់៖ មេដឹកនាំកំពូលប្រចាំប្រទេសអ៊ីរ៉ង់លោក អាយ៉ាតូឡា អាលី ខាមេនី បានស្តីបន្ទោសសហរដ្ឋអាម៉េរិកជាមេនាំរឿងនៃការសម្លាប់ហ្វូងបាតុករក្នុងប្រទេសអ៊ីរ៉ង់ឈានដល់ជាង ៥ពាន់នាក់ត្រឹមតែរយៈពេល២សប្តាហ៍ចាប់តាំងពីចុងខែ ធ្នូ ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៦ នេះ។ លោកថាទាំងអ៊ីស្រាអែល និងអាម៉េរិកគឺជាអ្នកនាំហេតុនៃការបង្កឲ្យមានបាតុកម្មនៅទូទាំងខេត្តទាំង ៣១ របស់អ៊ីរ៉ង់ប្រឆាំងនិងការដឹកនាំរបស់លោកផ្ទាល់។ 

យោងតាមការចេញផ្សាយដោយ BBC បានរាយការណ៍ថាមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡា អាលី ខាមេនី បានប្រកាសទទួលស្គាល់ជាសាធារណៈជាលើកដំបូងថាពិតជាមានបាតុកររាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលតវ៉ាថ្មីៗនេះក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក អាយ៉ាតូឡា អាលី ខាមេនី ការសម្លាប់រង្គាលរួមមានក្នុងរូបភាពអមនុស្សធម៌ជាច្រើន ដែលរឿងទាំងអស់នេះកើតឡើងដោយសារតែសហរដ្ឋអាម៉េរិកជាអ្នកលូកដៃ និងបង្ករឿង។

បើតាមលោក អាលី ខាមេនី អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប្រទេសអ៊ីរ៉ង់ លោកចាត់ទុកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ជាឧក្រិដ្ឋជនទទួលខុសត្រូវទាំងស្រុងលើអ្នកស្លាប់ ការខូចខាត និងការបង្កាច់បង្ខូចលើប្រជាជាតិអ៊ីរ៉ង់។

តាមមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មាន REUTERS ថាមានយ៉ាងហោចណាស់មនុស្សមាន ៥.០០០នាក់ រួមទាំងក្រុមសន្តិសុខប្រហែល ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់ចាប់តាំងពីចុងខែធ្នូមកដោយបាតុកម្មដំបូងផ្តើមឡើងដោយ បញ្ហាសេដ្ឋកិច្ច ដែលប្រាក់អ៊ីរ៉ង់បានធ្លាប់ចុះមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ហើយបាតុកម្មបានប្រែក្លាយទៅជាការអំពាវនាវរបស់អាម៉េរិកឱ្យបញ្ចប់ការគ្រប់គ្រងរបបដែលដឹកនាំដោយលោកអាលី ខាមេនី ដែលជំរុញឲ្យមានការបង្រ្កាប និងសម្លាប់យ៉ាងសាហាវព្រៃផ្សៃ៕

Khcct banner

អត្ថបទទាក់ទង