681 ezgif.com resize
Swift cc time

អាជ្ញាធរបដិសេធមិនទទួលយកការស្នើសុំរបស់អាជីវករផ្សារដើមគ ដើម្បីបន្តលក់អនាធិបតេយ្យលើ ចិញ្ចេីមផ្លូវ​ ទ្រូងផ្លូវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក ឃួង​ ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ 

ភ្នំពេញ៖ លោក ឃួង​ ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ មករានេះ បានជួបជាមួយក្រុមអាជីវករផ្សារដើមគ ដែលលក់ដូរតាម ចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ ដើម្បីពន្យល់ណែនាំឱ្យទៅ​លក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី(ផ្សារដេីមគថ្មី)​ ឬទីតាំងឯកជនសមស្របណាមួយ​។

ក្នុងជំនួបនោះ លោក ឃួង​ ស្រេង បានគូសបញ្ជាក់ពីជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់និងសម្របសម្រួល​ ព្រមទាំងធានាដល់ជីវភាពរបស់អាជីវករ​ដែលខ្វះខាតខ្លាំង​ ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ​ ជួយទំនុកបំរុងដល់អាជីវករដែលមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។

លោក ឃួង​ ស្រេង បានសង្កត់ធ្ងន់ថា ការស្នេីសុំបន្តលក់ដូរនៅទីតាំងដដែលនៅលេីចិញ្ចេីមផ្លូវ​ ទ្រូងផ្លូវនេះ​ គឺរដ្ឋបាលរាជធានីភ្នំពេញ​ មិនអាចអនុញ្ញាតជូនបានទេ។ជម្រេីសដ៏ល្អ​ អាជីវករ​ទៅលក់​នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រេីន​ ដេីម្បីចូលរួមលេីកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសេីរសម្រាប់ប្រយោជន៍សាធារណជនជារួម។

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ​ នៅថ្ងៃទី ១៨ មករា បានចាប់ផ្តើមរៀបចំលាងសម្អាតអនាម័យ​ មហាវិថីម៉ៅសេទុង​ មហាវិថីព្រះមុន្នីរ៉េត​​ ផ្លូវ២៣០​ និង តំបន់ជុំវិញពាក់ព័ន្ធផ្សារដើមគ​ ដើម្បីតៀមរៀបចំជួសជុល និង កែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។ការសម្រេចនេះ ធ្វើឡើងខណៈឱសានវាទនៃការហាមឃាត់លក់ដូរបានចូលជាធរមាន ចាប់ពីថ្ងៃទី ១៨ មករា ឆ្នាំ២០២៦នេះ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ទីតាំងផ្សារដើមគថ្មី ក្រុមអាជីវករទទួលបានអត្ថប្រយោជន៍ជាច្រេីនមានជាអាទិ៍ អនុគ្រោះ ពុំមានការបង់ថ្លៃតូប​ រហូតដល់២ឆ្នាំ​ ពុំតម្រូវប្រាក់កក់ ហើយក្រោយ ២ឆ្នាំ​ តម្លៃតូបត្រឹមតែ៣០ដុល្លារ និងប្រេីទឹកភ្លេីង​ ដោយឥតគិតថ្លៃរហូតដល់៦ខែ។ទីតាំងនេះស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង ត្រូវប្រសិទ្ធនាមថា មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី៕

Khcct banner

អត្ថបទទាក់ទង