681 ezgif.com resize
Swift cc time

ថៃបារម្ភភាពយន្ត«ភ្នំខ្មោច»ដែលពណ៌នាពីអំពើប្រល័យពូជសាសន៍របស់ថៃលើពលរដ្ឋកម្ពុជា ខណៈចាងហ្វាងផលិតថា “យើងធ្វើដើម្បីសេចក្តីថ្លែថ្លូរបស់យើង”

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាងកក៖ រាជរដ្ឋាភិបាលនៃប្រទេសថៃ បានបង្ហាញពីក្តីបារម្ភចំពោះខ្សែភាពយន្តខ្មែរមានចំណងជើង «សោកនាដកម្មភ្នំខ្មោច»ដែលខ្សែភាពយន្តនេះ និងបកអាក្រាតប្រទេសថៃ ពីអំពើប្រល័យពូជសាសន៍របស់ថៃលើពលរដ្ឋកម្ពុជា ដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែក ក្នុងឆ្នាំ ១៩៧៨-១៩៨០ ដែលថៃយល់ថា ផលិតឡើង ដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ឲ្យមានការស្អប់ខ្ពើមប្រទេសថៃ។ប៉ុន្តែ ចាងហ្វាងផលិត បានឆ្លើយតបថា “យើងធ្វើដើម្បីសេចក្តីថ្លែថ្លូរបស់យើង”។

យោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយថា ខ្សែភាពយន្ត និងស្នាដៃច្នៃប្រឌិតផ្សេងទៀតមិនគួរត្រូវបានប្រើជាឧបករណ៍ ដើម្បីបំភ្លៃការពិតប្រវត្តិសាស្ត្រ ឬញុះញង់អរិភាពនោះទេ។ ការពណ៌នាអំពីជម្លោះគួរតែផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន ហើយគួរតែគិតគូរ ពីផលប៉ះពាល់ដែលអាចកើតមានលើទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ។

តែយ៉ាងណាក្តី លោក លៀក លីដា ចាងហ្វាងផលិតកម្មអិលឌី ដែលទទួលបេសកកម្មផលិតភាពយន្តឯកសារនេះ មិនបានចាប់អារម្មណ៍ចំពោះមតិលើកឡើងរបស់រដ្ឋាភិបាលថៃនោះទេ។លោកលីដា បានបង្ហោះសារយ៉ាងខ្លីថា "សូមបងប្អូនខ្មែរយើង keep cool និង ធ្វើអ្វីដែលយើងគួធ្វើ ដើម្បីជាតិយើង និង សេចក្តីថ្លៃថ្នូរបស់យើង"។

ភាពយន្តឯកសារ«សោកនាដកម្មភ្នំខ្មោច» ជាស្នាដៃដឹកនាំផលិតដោយលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment។ ភាពយន្តឯកសារនេះ ផលិតឡើងដោយផ្អែកតាមដំណើរជីវិតពិតរបស់អ្នកឧកញ៉ា គួច ម៉េងលី ជាជនរងគ្រោះម្នាក់បានរស់រានមានជីវិតពីទុក្ខវេទនាដែលទាហានថៃ បានបង្ខំឲ្យប្រជាជនខ្មែររាប់ម៉ឺននាក់ដែលបានភៀសខ្លួនទៅជាយដែនប្រទេសថៃ វិលត្រលប់មកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ ទាហានប៉ារ៉ាថៃយកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់ តាមជួរភ្នំដងរែក៕

Khcct banner

អត្ថបទទាក់ទង