681 ezgif.com resize
Swift cc time

តំណាងអចិន្ត្រៃយ៍កម្ពុជានៅUN៖ការអនុវត្តច្បាប់អន្តរជាតិមិនស្មើភាពនៅបន្តមានខណៈកម្ពុជាប្តេជ្ញាបន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ

ទីក្រុងញូវយ៉ក៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៦ មករាកន្លងទៅ បានមើលឃើញថ ការរំលោភបំពានលើអធិបតេយ្យរបស់រដ្ឋ ការឈ្លានពាន និងកាន់កាប់បូរណភាពទឹកដី ព្រមទាំងការអនុវត្តច្បាប់អន្តរជាតិដោយមិនស្មើភាព នៅតែបន្តកើតមានដោយមិនថមថយឡើយ។

ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់លើប្រធានបទ “ធម្មនុញ្ញអង្គការសហប្រជាជាតិនៅខួបទី៨០ ឆ្នាំ៖ ការគិតគូរឡើងវិញអំពីការទប់ស្កាត់ និងដោះស្រាយជម្លោះ” ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ាគីស្ថាន នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំនោះថា ការរំលោភបំពានលើអធិបតេយ្យរបស់រដ្ឋ ការឈ្លានពាននិងកាន់កាប់បូរណភាពទឹកដី ព្រមទាំងការអនុវត្តច្បាប់អន្តរជាតិដោយមិនស្មើភាព នៅតែបន្តកើតមានដោយមិនថមថយឡើយ។

បើតាមលោក កែវ ឈា ក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ កម្ពុជាបន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី និងវិធានការតាមយន្តការតំបន់ ដូចដែលមានចែងក្នុងជំពូកទី VI និងជំពូកទី VIII នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។


Khcct banner

អត្ថបទទាក់ទង