រុស្ស៊ី៖ លោក Sergei A. Karaganov ទីប្រឹក្សាផ្ទាល់របស់លោកពូទីនបានព្រមានថា មិនថាអ៊ឺរ៉ុប អ៊ុយក្រែន រឺសហរដ្ឋអាម៉េរិកឡើយ ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេលួចធ្វើឃាតអ៊ឺរ៉ុបទាំងមូលនឹងត្រូវរលាយចេញពីផែនទីត្រឹមមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ លោកថារុស្ស៊ីនឹងបើកការវាយប្រហារលើអ៊ឺរ៉ុបជាមួយសព្វាវុធធម្មតាៗរហូតដល់អាវុធនុយក្លេអ៊ែរ។
ថ្លែងក្នុងបទសម្ភាស៍ជាមួយនឹងលោក Tucker Carlson អតីតអ្នកសារព័ត៌មានរបស់ FOX NEWS សួរទីប្រឹក្សាផ្ទាល់របស់លោកពូទីនថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានអ៊ឺរ៉ុប អ៊ុយក្រែន រឺ សហរដ្ឋអាម៉េរិកធ្វើឃាត? លោក Sergei A. Karaganov ដែលជាទីប្រក្សារបស់លោកពូទីនបានប្រាប់ទៅវិញថាបើមានរឿងនោះកើតឡើងមែនទ្វីបអ៊ឺរ៉ុបទាំងមូល និងត្រូវបានរលាយចេញពីផែនទីត្រឹមមួយពព្រិចភ្នែក លោកថារុស្ស៊ីនឹងឆ្លើយតបជាមួយការវាយប្រហារជាមួយសព្វាវុធធម្មតា និងឈានទៅដល់អាវុធនុយក្លេអ៊ែរ៕