681 ezgif.com resize
Swift cc time

ថៃចោទបញ្ហា«ខ្យល់ពុល»ក្នុងទីក្រុងបាងកកមានប្រភពពីកម្ពុជា តែត្រូវក្រសួងបរិស្ថានកម្ពុជាច្រានចោល និងពន្យល់ពីមូលហេតុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា បានចេញបដិសេធការចុះផ្សាយរបស់កាសែតថៃ The Nation ដែលបានផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានថា បញ្ហាខ្យល់ពុលនៅទីក្រុងបាងកក មានប្រភពមកពីកម្ពុជា។ក្រសួងបរិស្ថានពន្យល់ថា ការបំពុលខ្យល់នៅទីក្រុងបាងកក គឺមិនមានពាក់ព័ន្ធជាមួយកម្ពុជានោះទេ ពោលគឺកើតឡើងដោយការបំភាយពីការដឹកជញ្ជូន ដោយក្នុងនោះទីក្រុងបាងកកមានចំនួន យានយន្ត និង សកម្មភាពចរាចរណ៍មមាញឹកខ្លាំង ការបំភាយពីសកម្មភាពឧស្សាហកម្ម ធូលីពីការដ្ឋានសំណង់ និង ការប្រើប្រាស់ថាមពលក្នុងទីក្រុង។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ប្រភពទាំងនេះ រួមផ្សំជាមួយនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែលមិនអំណោយផល ដូចជាបាតុភូតបញ្ច្រាស់សីតុណ្ហភាព (Temperature inversion) និង ការធ្លាក់ចុះរយៈកម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យសារធាតុ បំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និង មានការកើនឡើង បង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។

បើតាមក្រសួងបរិស្ថានកម្ពុជា លទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែន កម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែនេះមិនមានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេ ដោយហេតុថា (១)កម្ពុជាកំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មានន័យថា ទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅក្នុងផែនទីទិសខ្យល់របស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) (២)អំឡុងពេលដែលទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជាបាននិងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដូចគ្នា ដូចជាការជួបប្រទះនឹងខ្យល់ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបានរយៈចម្ងាយឆ្ងាយ ពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ៕


Khcct banner

អត្ថបទទាក់ទង