681 ezgif.com resize
Swift cc time

កម្ពុជាប្រកាសប្រឆាំងសកម្មភាពយោធាថៃរារាំងការត្រឡប់របស់ជនស៊ីវិលតាមរយៈរាយបន្លាលួស និងបំពានបទឈប់បាញ់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សកម្មភាពយោធាថៃ រាយបន្លាលួសនៅ ថ្មដា ក្នុងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១៧ មករា បានចេញនូវសេចក្តីថ្លែងការណ៍តវ៉ាប្រឆាំងយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។សកម្មភាពនេះ គឺផ្ទុយនឹងកិច្ចព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC និង បំពានបទឈប់បាញ់។

យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការណ៍នេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សកម្មភាពបែបនេះបង្កនូវក្តីបារម្ភ យ៉ាងខ្លាំងចំពោះអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់ បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

បើក្រសួងការបរទេសកម្ពុជា សេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានព្រមព្រៀងគ្នាថា ជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ និង គាំទ្រគ្នាទៅវិញទៅមក ដោយមានគោលបំណងចម្បងបន្ធូរបន្ថយស្ថានការណ៍ គាំពារ និង ស្ដារប្រក្រតីភាពនៃការរស់នៅរបស់ជនស៊ីវិល ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយមិនមែន ដើម្បីពង្រឹងវត្តមានយោធាឡើយ។

ជាថ្មីម្តងទៀត កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និង ស្មោះត្រង់នូវ គ្រប់ប្រការទាំងអស់ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែន ទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងពាក់ព័ន្ធនានា៕


Khcct banner

អត្ថបទទាក់ទង