681 ezgif.com resize
Swift cc time

ប្រធានរដ្ឋឡាវនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយសម្តេច ហ៊ុន សែន ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា-ឡាវ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ថោងលុន ស៊ីស៊ូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារថ្លែងអំណរគុណ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៥០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងសារនោះ ប្រធានរដ្ឋឡាវនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយសម្តេច ហ៊ុន សែន ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា-ឡាវ។

យោងតាមសារ លោក ថោងលុន ស៊ីស៊ូលីត ប្រធានរដ្ឋ បានអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច ហ៊ុន សែនដែលបានចាត់តាំងសម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា តំណាងសម្តេច អញ្ជើញចូលរួមពិធីអបអរសាទរទិវា ប្រវត្តិសាស្ត្រដ៏សំខាន់នេះ នៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី០២ ខែធ្នូ កន្លងទៅ ដែលជាកិត្តិយស និងជាការ លើកទឹកចិត្តយ៉ាងខ្លាំងដល់យើងលោក។

បើតាមលោក ថោងលុន  បានគូសបញ្ជាក់ថា លោកពិតជាមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ដែលបានឃើញនូវចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អដែលមានជាយូរលង់ណាស់មកហើយ ក្នុងនាមជាប្រទេសជិតខាង ក៏ដូចជាភាព ជាដៃគូរួមយុទ្ធសាស្ត្រ គង់វង្ស យូរអង្វែង រវាងសាធារណរដ្ឋប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអភិវឌ្ឍឥតឈប់ឈរនាមរយៈពេលកន្លងមក។

លោកថ្លែងថា  ខ្ញុំនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយសម្តេច ដើម្បីពង្រឹងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អខាងលើ ឱ្យកាន់តែស៊ីជម្រៅ ទទួលបានផ្លែផ្កាកាន់តែច្រើន ឡើងបន្ថែមទៀត សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕



Khcct banner

អត្ថបទទាក់ទង