681 ezgif.com resize
Swift cc time

សាលារៀននៅខេត្តចំនួន៥ ត្រូវបានកម្លាំងជំនាញបន្តបោសសម្អាត«គ្រាប់មិនទាន់ផ្ទុះ»ក្រោយប៉ះពាល់ដោយសារថៃឈ្លានពាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កម្លាំងអង្គភាព CMAC នៅទី១៦ ខែមករា ឆ្នាំ២០២៦នេះ បន្តបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមសាលារៀន ក្នុងខេត្តចំនួន៥ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះដោយសារសង្គ្រាមឈ្លានពានរបស់សៀម។

បើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា កម្លាំងអង្គភាពCMAC ទិសខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបន្តបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមសាលារៀនទាំងឡាយ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះដោយសារសង្គ្រាមឈ្លានពានរបស់សៀម។

កិច្ចប្រតិបត្តិការនេះ អនុវត្តន៍យ៉ាងមុឺងម៉ាត់ ស្របតាមអនុសាសន៍និងមតិដឹកនាំដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ប្រមុខរាជរដ្ឋាភបាល ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សិស្សានុសិស្សនិងលោកគ្រូ-អ្នកគ្រូដែលស្ថិតនៅតាមតំបន់រងផលប៉ះពាល់ទាំងឡាយ៕


Khcct banner

អត្ថបទទាក់ទង