681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា កើនដល់ជាង១ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥ ហើយគ្រោងនឹងបង្កើនការវិនិយោគជាមួយគ្នាបន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើងជិត១៤% បើធៀបនឹងឆ្នាំ២០២៤។ កំណើននេះ បានធ្វើឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនងល្អក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តចំពោះការវិនិយោគដល់វិនិយោគិនកាណាដា ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។

បើតាមរបាយការណ៍ ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារ ក្នុងនោះកម្ពុជាសម្រេចបានការនាំចេញក្នុងទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ កើនឡើងជាង ១៤% បើធៀបនឹងឆ្នាំ២០២៤ និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៦៣ លានដុល្លារ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។

លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជារយៈពេលវែង និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទនងរវាងកម្ពុជា និងកាណាដា។ ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន, និងអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្ម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគដែលកំពុងដើរស្របទៅមុខជានិច្ច។

ភាគីទាំងពីរ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តារយៈការជំរុញនូវការវិនិយោគក្នុងវិស័យដែលមានសក្តានុពល បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព៕


Khcct banner

អត្ថបទទាក់ទង