681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន និងក្រុមហ៊ុនចិនមួយ ចាប់ដៃគ្នាពង្រឹងការគ្រប់គ្រង«សំរាម និងសំណល់រឹង» ដោយប្រើប្រាស់បច្ចេកវិទ្យា AI

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រុមហ៊ុន MIZUDA GROUP Co., Ltd. នៅថ្ងៃទី១៥មករា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសគ្រប់គ្រងសំរាម និង សំណល់រឹងទីប្រជុំជន ដោយប្រើប្រាស់បច្ចកវិទ្យាឆ្លាតវៃ បញ្ញាសិប្បនិម្មិត (AI) សម្រាប់ផែនការរយៈពេល ១០ឆ្នាំ (២០២៦-២០៣៦)។

ក្នុងឱកាសនេះ លោក សាន ជាន ម៉ីង (Shan Jian Ming) ប្រធានក្រុមហ៊ុន MIZUDA Group Co.,Ltd. បានសម្តែងនូវការអរគុណចំពោះក្រសួងបរិស្ថានកម្ពុជា ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុន MIZUDA Group បានរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជា។ ការជឿជាក់លើសមត្ថភាពដែលប្រកបដោយវិជ្ជាជីវ រួមជាមួយនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ សង្ឃឹមថា បរិស្ថានកម្ពុជានឹងស្អាត មានសុខភាព និងមានភាពសុខដុមរមនារវាងជីវិត និងបរិស្ថានក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ចិន។

ស្របនឹងការលើកឡើងនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានគាំទ្រឱ្យមានភាពស្អាត នៅតាមតំបន់សុវត្ថិភាពរបស់ជនភៀសឹកកម្ពុជា ដោយបានផ្តល់ធុងសំរាមជិត ៣ពាន់ធុងសំរាម (២ ៧៥០) សម្រាប់ប្រើប្រាស់ រួមជាមួយនឹងការគាំទ្រជាច្រើនទៀតដូចជា បង្គោល និងអំពូលភ្លើងសូឡា ប្រព័ន្ធតាមដានគុណភាពខ្យល់ ប្រព័ន្ធព្យាករណ៍និងឱ្យដំណឹងជាមុន មុនគ្រោះធម្មជាតិកើតឡើងជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុន MIZUDA Group ក៏ជាផ្នែកមួយនៃទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ដោយក្រុមហ៊ុនបាននាំយកនូវ ជំនាញបច្ចេកទេស ដោយប្រើប្រាស់បច្ចកវិទ្យាឆ្លាតវៃ បញ្ញាសិប្បនិម្មិត (AI) និង បទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រងសំណល់ និងបំម្លែងសំណល់ទាំងនោះ ទៅជាថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន។ ដើម្បីឈានទៅសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយជាជំហានសាកល្បង លោករដ្ឋមន្រ្តីបានជំរុញឱ្យមានការអនុវត្តនៅក្នុងខេត្តព្រះសីហនុ៕


Khcct banner

អត្ថបទទាក់ទង