681 ezgif.com resize
Swift cc time

មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ប្រគល់ពានរង្វាន់សន្តិភាព«ណូប៊ែល»ជូនដល់លោកត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ក្រុងវ៉ាស៊ីនតោន៖ មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado នៅថ្ងៃទី ១៥ មករាម្សិលមិញ បានប្រគល់ពានរង្វាន់សន្តិភាព«ណូប៊ែល» របស់លោកស្រី ជូនដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចជួបនៅសេតវិមាន សហរដ្ឋអាម៉េរិក ដើម្បីបង្ហាញការគោរពដល់លោក និងសង្ឃឹមថានឹងទទួលបានការគាំទ្រក្នុងការស្ដារប្រជាធិបតេយ្យប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។ យោងតាម បានបង្ហោះសារលើបណ្តាញសង្គមរបស់លោកត្រាំ លោកបានមានប្រសាសន៍ថា ការប្រគល់ពានរង្វាន់ពីសំណាក់លោកស្រី Maria Corina Machado ដល់រូបលោក បង្ហាញសញ្ញានៃការគោរពគ្នាទៅវិញទៅមក ហើយលោកបានសម្ដែងការកោតសរសើរចំពោះលោកស្រី Maria Corina Machado ថាជាស្រ្តីដ៏អស្ចារ្យ ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើន និងសាទរចំពោះកិច្ចខិតខំប្រឹងប្រឺងស្វែងរកសន្តិភាពរបស់លោក។

តាមរយៈការបង្ហោះរបស់សេតវិមាន បានបង្ហាញ ការដឹងគុណរបស់លោកស្រីMaria Corina Machado ចំពោះលោកត្រាំជំនួសឱ្យពលរដ្ឋវ៉េណេស៊ុយអេឡា ចំពោះភាពជាអ្នកដឹកនាំរបស់លោកក្នុងការលើកកម្ពស់សន្តិភាព និងសេរីភាពសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា។

តាមការបញ្ជាក់របស់ស្ថាប័ន Nobel ទោះបីលោកស្រី Machado ប្រគល់ពានរង្វាន់នេះដល់លោកត្រាំក៏ដោយ កិត្តិយសនៃពានរង្វាន់នៅតែជារបស់នាង ព្រោះរង្វាន់នេះមិនអាចផ្ទេរ ឬដកហូតបានឡើយ។

ក្នុងកិច្ចជំនួបនេះ មេបក្សប្រឆាំងរូបនេះ បានប្រឹងប្រែងស្វែងរកការគាំទ្រពីលោកត្រាំ ក្នុងការបង្កើតក្តីសង្ឃឹមថ្មីសម្រាប់ដំណើរការប្រជាធិបតេយ្យក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោយពេលសហរដ្ឋអាម៉េរិកបានចាប់ខ្លួនប្រធានាធិបតី ម៉ាឌូរ៉ូ តែលោកត្រាំថា លោកស្រីមិនទាន់មានការគាំទ្រពេញលេញដើម្បីដឹកនាំប្រទេសបាននៅឡើយទេ។

Khcct banner

អត្ថបទទាក់ទង