ថៃ៖ នាយកដ្ឋានកែប្រែរបស់ថៃនៅរសៀលថ្ងៃទី ១៥ មករា នេះបានគូសបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានសិទ្ធិទទួលបានការលើកលែងទោសនៅក្នុងខែឧសភាខាងមុខនេះ បន្ទាប់ពីរូបលោកត្រូវបានអនុវត្តទោសពីរភាគបីនៃការកាត់ទោសមួយឆ្នាំរបស់លោក។ យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៅនាយកដ្ឋានក្រែប្រែរបស់ថៃបានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានសិទ្ធិទទួលបានការលើកលែងទោសនៅក្នុងខែឧសភាដោយសារតែរូបលោកមានលក្ខណៈសម្បត្តិពិសេសខុសពីអ្នកទោសដ៏ទៃក្នុងការទទួលបានការលើកលែងទោស។
មន្ត្រីក្នុងនាយកដ្ឋានកែប្រែថៃដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ទោះបីជាពេលនេះលោក ថាក់ស៊ីន មិនទាន់បានជាប់ទោសគ្រប់មួយឆ្នាំក្តី តែដោយសារតែអកប្បកិរិយាល្អរបស់លោកក្នុងពន្ធនាគារ ហើយលោកត្រូវបានដំឡើងឋានៈពីកម្រិតមធ្យមទៅកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យលោកមានសិទ្ធិទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
លោកបន្តទៀតថាលោក ថាក់ស៊ីន បានជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ដែលបានចាប់ផ្តើមអនិវត្តន៍នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ដោយនាយកដ្ឋានកែប្រែពិនិត្យឡើងវិញនូវចំណាត់ថ្នាក់អ្នកទោសចំនួនបួនដងក្នុងមួយឆ្នាំ គឺនៅខែមីនា មេសា សីហា និងធ្នូ ប៉ុន្តែលោក ថាក់ស៊ីន មិនបានជាប់ពន្ធនាគារយូរគ្រប់គ្រាន់ក្នុងការពិនិត្យនោះទេ ។ លោកថាក់ស៊ីន បានជាប់ពន្ធនាគារពីរភាគបីនៃទោសរបស់លោកនៅខែឧសភា ដូចច្នេះលោកនឹងមានសិទ្ធិទទួលបានការលើកលែងទោសក្នុងខែឧសភាខាងមុខនេះ។ ប្រភពដដែលបានពន្យល់ទៀតថា "នៅខែឧសភា លោកនឹងបានជាប់ពន្ធនាគាររយៈពេលប្រាំបីខែនៃការជាប់ពន្ធនាគាររយៈពេល ១២ ខែរបស់គាត់ ដែលធ្វើឱ្យគាត់មានសិទ្ធិទទួលបានការលើកលែងទោសជាផ្លូវការ៕