ចិន៖ ប្រទេសចិន នៅថ្ងៃទី ១៤ មករា ម្សិលមិញ បានបំបែកកំណត់ត្រា «បាញ់ផ្កាយរណប» Remote Sensing របស់ប្រទេសអាល់ហ្សេរីយ៉ា ឡើងទៅទីលំហ ដោយប្រើរ៉ុក្កែត Long March-2C ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan Satellite Launch Center នៅភាគខាងជើង ប្រទេសចិន។
នេះជាការបាញ់លើកទី ៦២៦ ហើយសម្រាប់ ស៊េរីប្រភេទ រ៉ុក្កែត Long March ដែលបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាអវកាសរបស់ចិន និងការពង្រឹងសហការណ៍ជាមួយអាល់ហ្សេរីយ៉ា។
តាមកាសែតចិន CCTV ការបាញ់នេះបានកើតឡើងនៅម៉ោង ១២:០១ ម៉ោងទីក្រុងប៉េកាំង ហើយផ្កាយរណបបានចូលទៅក្នុងគន្លងទីលំហ តាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ។ ផ្កាយរណបនេះនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើ ផែនទីដីធ្លី ការពារ និង គ្រប់គ្រងគ្រោះមហន្តរាយ៕