681 ezgif.com resize
Swift cc time

សហគ្រាសរដ្ឋខ្នាតធំមួយរបស់ចិន សម្លឹងឃើញកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកសេវាកម្មហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ គណៈប្រតិភូនៃក្រុមហ៊ុន Fourth Construction Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់សហគ្រាសរដ្ឋចិន CNCEC សម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។

លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) បានលើកឡើងថា ក្រុមហ៊ុន CNCEC-FCC ដែលជាអង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មគីមីឥន្ធនៈ (Petrochemical) កម្រិតខ្ពស់នៅលើសកលលោក។ លោកប្រធាន Zhou បានបញ្ជាក់ពីបំណងក្នុងការសម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។

គួរបញ្ជាក់ថា វិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មឧស្សាហកម្ម៕

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) 


Khcct banner

អត្ថបទទាក់ទង