681 ezgif.com resize
Swift cc time

ប្រមុខការទូតកម្ពុជា ចាត់ទុកការចាប់ខ្លួន ចេន ហ្ស៊ី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ONLINE SCAM

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា នៅថ្ងៃទី១៤ខែមករា បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Reuters ជុំវិញប្រធានបទពាក់ព័ន្ធនឹងការចាប់ខ្លួន ចេន ហ្ស៊ី ថាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ONLINE SCAM ហើយកម្ពុជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយប្រទេសដៃគូក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជាអង្គការឆបោកតាមអ៊ីនធឺណិត។

តាមរយៈបទសម្ភាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនជាមួយប្រទេសដូចជា អាម៉េរិក ចិន កូរ៉េខាងត្បូង និងប្រទេសជិតខាងដូចជា វៀតណាម និងថៃ។ លោកចាត់ទុកការចាប់ខ្លួនមេខ្លោងធំ លោក ចេន ហ្ស៊ី គឺជាលទ្ធផលនៃការស៊ើបអង្កេតដ៏យូរមួយ ដោយសំដៅទៅលើព្រឹត្តិការណ៍ដែលនាំឱ្យមានការធ្វើបត្យាប័នមេឧក្រិដ្ឋកម្មធំរូបនេះ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «លោក ចេន ហ្ស៊ី មានសញ្ជាតិកម្ពុជា ប៉ុន្តែនៅពេលដែលយើងធ្វើការស៊ើបអង្កេតទាំងនោះ ហើយបានរកឃើញថា សញ្ជាតិរបស់គាត់មិនត្រូវបានទទួលបានដោយស្របច្បាប់ ហើយគាត់ក៏ជាជនជាតិចិនផងដែរ... យើងបានសម្រេចចិត្តធ្វើបត្យាប័នគាត់ទៅប្រទេសចិន»។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន នៅថ្ងៃទី ៨ មករានេះ បានចេញសេចក្តីប្រកាសជាផ្លូវការនៃការចាប់ខ្លួន លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam ពីប្រទេសកម្ពុជាបញ្ជូនទៅកាន់ប្រទេសចិនវិញ។សម្រាប់ចិន បានចាត់ទុកការចាប់ខ្លួននេះ គឺជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កម្ពុជា–ចិន៕

Khcct banner

អត្ថបទទាក់ទង