681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន៖បទពិសោធន៍«ការងារ»ក្នុងរដ្ឋាភិបាលជាង៤៧ឆ្នាំនាំឱ្យសម្តេចស្គាល់ស្ទើរគ្រប់រសជាតិទាំង បញ្ហាជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន ដែលគេស្គាល់ថា បុរសខ្លាំងកម្ពុជា នៅថ្ងៃទី ១៤ មករានេះ បានចេញសារពាក់ព័ន្ធការងារក្នុងវិស័យរាជរដ្ឋាភិបាលកម្ពុជា។ក្នុងសារនោះ សម្តេច ហ៊ុន សែន បានអះអាងថា »ក្នុងរដ្ឋាភិបាលជាង ៤៧ឆ្នាំនាំឱ្យសម្តេចស្គាល់ស្ទើរគ្រប់រសជាតិទាំង បញ្ហាជាតិ និង ប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។

យោងតាមសារបង្ហោះលើបណ្តាញសង្គមផ្លូវការសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា "ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤មករា១៩៨៥.១៤មករា២០២៦)ដែល ពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេង ជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួង ការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំ និង ជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការបរទេសមិថុនា១៩៨១ក្នុងវ័យ២៩ឆ្នាំ។"

បើតាមសម្តេច ហ៊ុន សែន  រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅ ព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំ ធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃ បញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជា បញ្ហាតំបន់និងអន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង