681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដាក់ចេញនូវផែនការពង្រឹងសមរភូមិព័ត៌មានទេសចរណ៍ ក្រោមពាក្យស្លោក «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានដាក់ចេញនូវផែនការពង្រឹងសមរភូមិព័ត៌មានទេសចរណ៍ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់» ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឆ្លើយតបនិងវាយបក (defensive and offensive) ឱ្យបានទាន់ពេលវេលា លើសមរភូមិព័ត៌មានទាក់ទងនឹងទេសចរណ៍ ជាពិសេសដើម្បីជំរុញដល់ការដាក់ឱ្យប្រើប្រាស់ Visit Cambodia App នាពាក់កណ្តាលឆ្នាំ២០២៦ នេះ។

ក្នុ្ងងកិច្ចប្រជុំរវាងលោក ហួត ហាក់ និងក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ឆ្នាំ២០២៦ នេះ ដើម្បីពង្រឹងសមរភូមិព័ត៌មានទេសចរណ៍៖ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់» ក្រុមការងារផ្នែកMedia ត្រូវយកចិត្តទុកដាក់ទាំងលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ព្រមទាំងការឆ្លើយតបនិងវាយបក (defensive and offensive) ឱ្យបានទាន់ពេលវេលា លើសមរភូមិព័ត៌មានទាក់ទងនឹងទេសចរណ៍ ជាពិសេសការជំរុញដល់ការដាក់ឱ្យប្រើប្រាស់ Visit Cambodia App នាពាក់កណ្តាលឆ្នាំ២០២៦ នេះផងដែរ។

ជាផែនការពង្រឹងបន្ថែម លោករដ្ឋមន្ត្រី បានណែនាំឱ្យការងារក្រុមអ្នកនាំពាក្យ ក្រុមការងារបរិវត្តកម្មឌីជីថល និងក្រុមការងារទាំងអស់ ត្រូវមានវិធានការជាក់លាក់ឆ្លើយតបទាន់ពេលវេលា ពង្រឹងEnglish Version លើ Web site របស់ក្រសួង ការឆ្លើយតបតាមប្រព័ន្ធHotline 1221 បានរហ័ស និងមានការសហការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងពង្រឹងសមត្ថភាព និងជំនាញបន្ថែមដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលចេះតែវិវឌ្ឍឥតឈប់ឈរ ដោយបានលើកទឹកចិត្តឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាល (AI) បន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង