ថៃ៖ យ៉ាងហោចណាស់មានមនុស្សប្រមាណ២២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងស្ទូចសង្កត់រថភ្លើងល្បឿនលឿនក្នុងប្រទេសថៃ នៅប្រហែលម៉ោង ០៩:០៥នាទីព្រឹក ថ្ងៃនេះ នៅស្រុក Sikhio ខេត្តនគរសីមា ជាមួយអ្នករងរបួសជាង៤០នាក់។ហេតុការណ៍នេះ កើតឡើងក្នុងពេល ពួកគេកំពុងធ្វើដំណើរចេញពីទីក្រុងបាងកក ទៅកាន់ស្រុកអ៊ូបុនរាឆាថានី។
យោងតាមសេចក្តីរាយការណ៍ពីកាសែតថៃ Khaosod ក្រុមសង្គ្រោះបានរកឃើញសពជាច្រើននៅកន្លែងកើតហេតុ និង បន្តស្វែងរកអ្នកដែលបាត់ខ្លួនផ្សេងទៀត ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តនគរសីមាភ្លាមៗ។ តាមការស៊ើបអង្កេតដំបូងបង្ហាញថា ដងស្ទូចដែលសង្កត់រថភ្លើងនោះកំពុងដាក់ឱ្យប្រតិបត្តិការក្នុងគម្រោងស្ពានរថភ្លើងល្បឿនលឿន មុនពេលវាធ្លាក់លើខ្សែរថភ្លើងភ្លាមៗពេលរថភ្លើងកំពុងឆ្លងកាត់។
ជាការឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរថៃកំពុងបន្តស៊ើបអង្កេតពីមូលហេតុបន្ថែមនៃហេតុការណ៍ដ៏អាក្រក់នេះ។