681 ezgif.com resize
Swift cc time

កម្ពុជាគ្រោងដាក់ឱ្យប្រើយន្តហោះBoeingរបស់អាម៉េរិកនៅឆ្នាំ២០៣១ជាមួយក្តីរំពឹងបានប្រយោជន៍ជាច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន ១០ គ្រឿងជាផ្លូវការរួចរាល់ហើយ។រដ្ឋមន្ត្រីទទួល បន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការសម្រេចនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រលើការទទួល ទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០៣១ ខាងមុខនេះ។ 

ក្នុងដំណើរទស្សនកិច្ចលើទឹកដីអាម៉េរិក លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលទស្សនកិច្ចពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing)។ ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) មានទីតាំង នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia របស់កម្ពុជា បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទយន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន ១០ គ្រឿងជាផ្លូវការរួចរាល់ហើយ ដែលបង្ហាញពីការជឿជាក់យ៉ាងខ្លាំងលើកំណត់ត្រាសុវត្ថិភាព សមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនវានុវត្តន៍ និង ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់យន្តហោះប្រភេទនេះ។ 

ថ្លែងក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ លោក ម៉ៅ ហាវណ្ណាល់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការសម្រេចនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រលើការទទួល ទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០៣១ ខាងមុខនេះ។

លោករំពឹងថា ការដាក់ឱ្យប្រើប្រាស់នេះ នឹងនាំមកនូវសារៈប្រយោជន៍ជាយុទ្ធសាស្ត្រជាច្រើនដល់កម្ពុជាដូចជា៖ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាក្នុងការទាក់ទាញ សេដ្ឋកិច្ចទេសចរណ៍ សង្គម និង វប្បធម៌ឱ្យកាន់តែរីកចម្រើន។ឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ។ ជួយសន្សំសំចៃ ប្រេងឥន្ធនៈ ផ្តល់ភាពជឿទុកចិត្តបាននៃប្រព័ន្ធដំណើរការហោះហើរ និងផ្តល់លទ្ធភាពបើកជើងហោះហើរថ្មីបន្ថែមទៀត ទៅកាន់ទីផ្សារអាស៊ាន និង អាស៊ីប៉ាស៊ីហ្វីកឱ្យកាន់តែទូលំទូលាយ។

បន្ថែមពីនេះ លោក ម៉ៅ ហាវណ្ណាល់ ជឿជាក់ថា ជួយបង្កើនសមត្ថភាពអ្នកជំនាញបច្ចេកទេសជនជាតិខ្មែរ ដូចជាអ្នកបើកបរយន្តហោះ វិស្វករយន្តហោះ អ្នកបច្ចេកទេសជួសជុល និង ថែទាំយន្តហោះ តាមការបណ្តុះបណ្តាល និង ផ្ទេរចំណេះដឹងពីបច្ចេកវិទ្យាយន្តហោះ ការអភិវឌ្ឍន៍ប្រព័ន្ធអាកាសចរណ៍ឆ្លាតវៃសម័យទំនើបជាដើម៕


Khcct banner

អត្ថបទទាក់ទង