681 ezgif.com resize
Swift cc time

ស្រ្តីជនជាតិចិនម្នាក់ត្រូវបានចិនដូចគ្នា«ចាប់ជម្រិត»ក្នុងប្រទេសថៃក្រោមល្បិចបញ្ឆោតឱ្យទៅមើលផ្ទះជួល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ តុលាការថៃក្នុងទីក្រុងប៉ាតាយ៉ាបានចេញដីកាចាប់ខ្លួនបុរសជនជាតិចិនម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានចងស្ត្រីជនជាតិចិនម្នាក់ទៀតដោយស្កុតស្អិត ហើយទុកនាងចោលក្នុងឡានរបស់នាងអស់រយៈពេលយ៉ាងយូរដោយដំបូងឡើយជនដៃដល់បានប្រើល្បិចល្បួងនាងឲ្យមើលផ្ទះមួយដែលមានតម្លៃជាង ៣ លានបាតនៅស្រុកបាងឡាមុង ខេត្តឈុនបុរី ហើយបានបង្ខំនាងឲ្យផ្ទេរប្រាក់មុន ៦,៩៩៦ យន់តាមរយៈ WeChat។ ក្រោយពីនាងមិនមានប្រាក់ក្នុងបង់ទីកាន់ជនដៃដល់រូបគេក៏ចាប់ជម្រិតនាងនិងចងជាមួយស្កុតស្អិតទុកក្នុងឡានចោល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ១១ ខែមករា នៅពេលដែលអ្នកស្រី Wendy Wang ស្ត្រីជនជាតិចិនអាយុ ៣៥ ឆ្នាំ ត្រូវបានគេប្រទះឃើញចងដោយស្កុតស្អិតនៅក្នុងឡានទំនើបមួយគ្រឿងនៅផ្លូវសូយផាត់ថាណា ស្រុកបាងឡាមុង ខេត្តឈុនបុរី។ សាក្សីនៅកន្លែងបានឃើញរូបនាងកំពុងតែស្ថិតក្នុងរថយន្តជាមួយបង់រុំជិត ហើយក៏បានជូនដំណឹងទៅកាន់ប៉ូលីស។ លោកវរសេនីយ៍ឯក Nattapol Pongsukskul អធិការនៃស្ថានីយ៍ប៉ូលីសណងព្រឿ បានបញ្ជូនក្រុមស៊ើបអង្កេត មន្ត្រីល្បាត និងមន្ត្រីអន្តោប្រវេសន៍ឈុនបុរីទៅកាន់កន្លែងកើតហេតុដើម្បីជួយ។

ប្រភពដដែលអះអាងទៀតថាជនល្មើសត្រូវបានគេស្គាល់អត្តសញ្ញាណមានឈ្មោះថា Gaopeng ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជាជនជាតិចិន។ តុលាការបានបានចោទប្រកាន់រូបគេថាបានល្បួងជនរងគ្រោះឱ្យមើលផ្ទះនៅក្នុងស្រុកបាងឡាមុង ខេត្តឈុនបុរី ហើយក៏ធ្វើការចាប់ជម្រិត៕

Khcct banner

អត្ថបទទាក់ទង