681 ezgif.com resize
Swift cc time

ថៃបរាជ័យក្នុងការបាញ់«ផ្កាយរណប»ទៅកាន់ទីលំហ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌា៖ ក្រុមអ្នកវិទ្យាសាស្រ្តអវកាសឥណ្ឌា (ISRO) បានប្រកាសនៅថ្ងៃទី ១២ មករា ថា បេសកកម្មបាញ់ផ្កាយរណបថៃ THEOS-2A បាញ់ទៅកាន់ដែនអវកាស បានទទួលបរាជ័យ ដោយសារបញ្ហាបច្ចេកទេសកើតឡើងកំឡុងពេលបាញ់ ដែលធ្វើឱ្យវាមិនអាចឈានដល់គន្លងអវកាសតាមការគ្រោងទុក។ THEOS-2A គឺជាផ្កាយរណបសង្កេតផែនដីដំបូងបំផុត ដែលផលិតដោយក្រុមវិស្វករថៃចំនួន ២០ នាក់។ ផ្កាយរណបនេះត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌល Satish Dhawan Space Centre នៅប្រទេសឥណ្ឌា នៅម៉ោង ១១:៤៨ ព្រឹក ថ្ងៃចន្ទ ដោយប្រើយានបាញ់ផ្កាយរណបគន្លងប៉ូលា (PSLV) ដែលមាន ៤ ដំណាក់កាល។

យោងតាមការចេញផ្សាយរបស់កាសែតថៃ Bangkok Post ទោះបីដំណើរការបាញ់បានល្អរហូតដល់ដំណាក់កាលទី ៣ ក៏ដោយ ក៏វាត្រូវបានបានរកឃើញបញ្ហាចំពោះ «អត្រាបង្វិល» ដែលធ្វើឱ្យផ្លូវហោះរបស់យានបាញ់ផ្កាយរណបផ្លាស់ប្តូរពីគន្លងដើម។ អត្រាបង្វិលមានសារៈសំខាន់ក្នុងការគ្រប់គ្រងទិសដៅ និងការរក្សាស្ថិរភាពរបស់យានបាញ់ផ្កាយរណប ហើយប្រសិនបើមានភាពមិនប្រក្រតី វាអាចបណ្ដាលឱ្យផ្លូវហោះផ្លាស់ប្តូរពីគន្លងដែលបានកំណត់។

ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាសថៃ ឈ្មោះថា «GISTDA» បានឱ្យដឹងថា បេសកកម្មបាញ់ផ្កាយរណបនេះ ត្រូវបានផ្អាកសម្រាកមួយរយៈមកហើយ មុនពេលវាត្រូវបានប្រកាសថាមានបញ្ហាបច្ចេកទេសកើតឡើង។ ក្រុមវិស្វករថៃ និង ក្រុមអ្នកវិទ្យាសាស្រ្តអវកាសឥណ្ឌា ISRO កំពុងវិភាគទិន្នន័យហោះហើរ ដើម្បីកំណត់ថា ផ្កាយរណបបានធ្លាក់មកវិញ ឬឈានដល់គន្លងមិនត្រឹមត្រូវ។

THEOS-2A មានទម្ងន់សរុប ១០០ គីឡូក្រាម និងជាផ្កាយរណបដំបូងរបស់ថៃ ដែលផលិតដោយសម្ភារៈឧស្សាហកម្ម ដោយមានគោលបំណងធ្វើជាភ្នែកនៅលើអវកាស ដើម្បីផ្តល់ទិន្នន័យច្បាស់លាស់សម្រាប់គោលនយោបាយក្នុងការឆ្លើយតបគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានធម្មជាតិ កសិកម្មឆ្លាតវៃ ការធ្វើផែនការអភិវឌ្ឍទីក្រុង និងការពារបរិស្ថានជាដើម៕

Khcct banner

អត្ថបទទាក់ទង